ព័ត៌មានជាតិ
ជាងគំនូរពិការ ទទួលបានផ្ទះមួយខ្នងពីសម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដល់ថវិកាចំនួន ៣ លានររៀល និងផ្ទះមួយខ្នងដល់ប្អូនប្រុស សល់ សុខចាន់ គូគំនូរនៅវត្តភ្នំ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ប្រមុខរដ្ឋាភិបាល តែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរមិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកុសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។
ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ និងបានចំណាយពេល មេីលប្អូនប្រុស សល់ សុខចាន់ គូគំនូរ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុសអាចជ្រេីសរេីស ទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំឱ្យរៀបចំចុះឈ្មោះសមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ផងដែរ។
លោកឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមសម្ដេចមហាបវរធិបតីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានយកចិត្តទុកដាក់ ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកោសល្យ ក្នុងការគូរូប ធ្វេីជាមុខរបរអាជីវកម្មចិញ្ចឹមជីវិតដោយខ្លួនឯង។
លោកឃួង ស្រេង បានឱ្យដឹងថា សម្តេចធិបតី តែងបានណែនាំ និងក្នុងនាមអាជ្ញាធរ ត្រូវមកមេីល និងរៀបចំបង្ករលក្ខណៈងាយស្រួល ដល់ប្អូនប្រុស ដើម្បីឱ្យប្អូនប្រុសអាចប្រកបមុខរបរអាជីវកម្មបាន។
គួរបញ្ជាក់ថា ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថានៅក្នុងថ្ងៃនេះ៖ «សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារីខណៈប្អូនស្រី កំពុងតែមានផ្ទៃពោះ ដែលថវិកានេះ អាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាព នៅតាម មណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរ អាចជូនទៅពិនិត្យ ដោយមិនមានបង់ថ្លៃក្នុងការពិនិត្យឡេីយ»។
លោកឃួង ស្រេង បានបន្តថា ក្នុងនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ផ្ទះមួយខ្នង ជូនប្អូនប្រុស សល់ សុខចាន់និងភរិយា នៅក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្ទះនេះធ្វេីឡេីងសម្រាប់ជួយដល់ជនក្រីក្រ ក្រមែនទែន ដែលគ្មានទីតាំងស្នាក់នៅ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើកិច្ចការងារនេះ ជាយូរឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦មក ហើយផ្ទះនេះទុកបម្រុង សម្រាប់ទូរគតជន ដែលគ្មាន កន្លែងស្នាក់នៅ ដូចជាប្អូនប្រុសប្អូនស្រី នេះដែរក្នុងនោះសម្តេចកិតិព្រឹទ្ធបណ្ឌិតក៏បានផ្តល់នៅផ្ទះនេះមួយខ្នង មានទំហំ ៣គុណនឹង៦ម៉ែត្រ ដែលអាចស្នាក់នៅបាន ចំពោះប្អូនដែលមិនទាន់មានកូនចៅ ដូច្នេះទីតាំងនេះ ប្អូនស្នាក់នៅប្រសេីជាងប្អូនទៅរស់នៅផ្ទះជួលហេីយមានចំងាយឆ្ងាយ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ឃួង ស្រេង មានប្រសាសន៍ទៀតថា “ខ្ញុំសូមបញ្ជាក់ឡេីងវិញ ជុំវិញការផ្សាយ និងការភ័ន្តច្រឡំកាលពីម្សិលមិញថា អាជ្ញាធរធ្វើទុកបុកម្នេញ ប្អូនពិការដែលមានទេពកោសល្យ មិនមែនជាការពិតទេ ខ្ញុំឮសូរដំណឹងនេះ ខ្ញុំបានប្រកាសព័ត៌មានផ្សព្វផ្សាយ ដើម្បីស្វែងរកប្អូន ហើយខ្ញុំក៏ឲ្យអាជ្ញាធរខណ្ឌយើងស្វែងរកឃើញប្អូន ស្នាក់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ របស់យើង ហេីយនៅថ្ងៃនេះ លោកបានមកជួប ដោយផ្ទាល់ក៏បានផ្ដល់នូវឱកាសជូនគាត់ ដើម្បីប្រកបរបរអាជីវកម្ម ជាងនេះទៅទៀត ទីតាំងណាដែលមានអតិថិជន អាចប្រកបមុខរបរអាជីវកម្មបាន យើងនឹងបង្កលក្ខណៈជូនគាត់ មិនថាវត្តភ្នំ មិនថាមាត់ទន្លេ ឬសួនច្បារហើយមិនថាទីតាំងណាទេ យើងនឹងបង្កលក្ខណៈចាំបាច់សំរាប់គាត់ ដើម្បីឱ្យគាត់មានលទ្ធភាព បញ្ចេញនូវវិជ្ជាជីវៈជីវរបស់គាត់ ស្វែងរកចំណូលចិញ្ចឹមជីវិត។
ឆ្លៀតក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានអំពាវនាវ ដល់បងប្អូនសប្បុរសជន ដែលមានសណ្តាណចិត្ត ចង់ជួយឧបត្ថម្ភដល់ប្អូនប្រុស តិចក្តីច្រេីនក្តី សូមចូលរួមគាំទ្រដល់ប្អូន តាមរយៈគាំទ្រដល់ការគូរូប របស់ប្អូនប្រុស ឬអាចផ្តល់ឱកាសការងារជូនគាត់ជាដេីម។
បើតាមការបញ្ជាក់ ពីប្អូនប្រុស សល់ សុខចាន់ ដែលពុំមានដៃទាំងសងខាងថា ខ្លួនមានអាយុ២៤ឆ្នាំ បានជ្រេីសរេីសអាជីពជាអ្នកគូររូប ផាត់ពណ៌ ដោយប្រេីជេីងជំនួសដោយដៃ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីទទួលបានកម្រៃសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ អស់រយៈពេល២ឆ្នាំមកហេីយ។
ប្អូនប្រុស សល់ សុខចាន់ បានបញ្ជាក់ថា ក្រៅពីជំនាញគូគំនូរនេះ លោកនៅមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ដូចជាទូរសព្ទ និងកុំព្យូទ័រជាដេីម។ ក្នុងនោះតាមរយៈគូររូបខាងលេីនេះ លោកអាចរកចំណូលបានចន្លោះ៤ទៅ៥ម៉ឺនរៀល ក្នុងមួយថ្ងៃ ។
លៀតក្នុងឱកាសនេះ ប្អូនប្រុសសូម គោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាពលដ្ឋ ដែលជួបកាលលំបាក ខ្វះខាត ជាពិសេសជនមានពិការភាពដូចជារូបលោកនាពេលនេះ។
ជាមួយនឹងការផ្តល់ជម្រេីសទីតាំង ជូនប្អូនប្រុសហេីយនោះលោក ឃួង ស្រេង បានផ្តល់អំណោយជាអង្ករ៥០គីឡូក្រាម , មី២កេស, ទឹកត្រី២យួរ, ត្រីខ២យួរ និងទឹកសុទ្ធ២កេសផងដែរ។
គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី ១៧ ខែមករា ២០២៥នេះ លោកអភិបាលរាជធានីភ្នំពេញបានប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូរូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤