ព័ត៌មានជាតិ
សិក្ខាកាម ស្នើភាគីពាក់ព័ន្ធ បន្តរៀបចំវគ្គបណ្ដុះបណ្ដាលដល់តន្ត្រីករវង់ភ្លេងពិណពាទ្យ នៅកំពង់ឆ្នាំង ដើម្បីរក្សាទម្រង់បទភ្លេងអត្តសញ្ញាណជាតិ
សិក្ខាកាម ស្នើ ភាគីពាក់ព័ន្ធ បន្តរៀបចំជាវគ្គបណ្ដុះបណ្ដាលឲ្យញឹកញាប់ ដើម្បីតន្ត្រីករ នៃវង់ភ្លេងពិណពាទ្យ នៅខេត្តកំពង់ឆ្នាំង បានសិក្សាឈ្វេងយល់កាន់តែច្បាស់ ដើម្បីរួមចំណែករក្សាទម្រង់បទភ្លេងអត្តសញ្ញាណជាតិ និងជួយលើកស្ទួយកម្រិតជីវភាព តាមរយៈជំនាញដូនតាមួយប្រភេទនេះផង។

ការស្នើសុំនេះ ក្នុងឱកាស លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាវង់ភ្លេងពិណពាទ្យ ក្រោមប្រធានបទ «តួនាទីរបស់វង់ភ្លេងពិណពាទ្យ» ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង រួមសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាច និងនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាលើកដំបូង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញ។

សិក្ខាសាលារយៈពេល ១ ថ្ងៃ ពេញនេះ សិក្ខាកាមភាគច្រើន នៅមិនទាន់យល់ពីបទភ្លេងពិណពាទ្យ ដូចជា បទភ្លេងហោមរោងធំ ចំនួន ៣៣ បទ , បទភ្លេងហោមរោងតូច ១២ បទ និងទម្រង់លេងដោយកាន់ឧបករណ៍ឌុប(អាចមកពីកាត់បន្ថយមនុស្សតម្រូវតាមអ្នកជួល ឬក៏អាចខ្វះមនុស្ស) នាំឲ្យប្រឈមដល់ការបាត់បង់តួនាទីរបស់ឧបករណ៍ស្គរសំភោរ ព្រមទាំងការពុំបានស្វែងយល់ពីទម្រង់ភ្លេងមួយនេះ ដែលជាទម្រង់ភ្លេងបែបសក្ការ ធ្វើឲ្យ តន្ត្រីករ នៃវង់ភ្លេងពិណពាទ្យភាគច្រើន បែរទៅជាប្រគំបទសម័យទំនើប បាត់បង់តម្លៃភាពអស្ចារ្យ នៃទម្រង់ភ្លេងមានប្រភពចេញមកពីព្រះបរមរាជវាំង។

ជាមួយនេះ ក្រោយពីទទួលបានវិញ្ញាបនបត្របញ្ជក់ពីការចូលរួម សិក្ខាកាម ក៏បានលើកជាសំណូមពរឲ្យភាគីដែលពាក់ព័ន្ធ បន្តរៀបចំជាវគ្គបណ្ដុះបណ្ដាលឲ្យបានញឹកញាប់ ដើម្បីឲ្យតន្ត្រីករ នៃវង់ភ្លេងពិណពាទ្យនៅទូទាំងខេត្តកំពង់ឆ្នាំង បានសិក្សាឈ្វេងយល់កាន់តែច្បាស់ ដោយរួមចំណែករក្សាបាននូវទម្រង់បទភ្លេងអត្តសញ្ញាណជាតិ និងជួយលើកស្ទួយកម្រិតជីវភាពតាមរយៈជំនាញដូនតាមួយប្រភេទនេះផង។

គួរជម្រាបថា សិក្ខាសាលាខាងលើនេះ មានគោលបំណងថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ ក៏ដូចជាតម្រង់ទិសដល់សិល្បករចាប់យកអាជីពជាតន្ត្រីករវង់ភ្លេងពិណពាទ្យ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង យល់ដឹងកាន់តែច្បាស់អំពីការសម្ដែងភ្លេងពិណពាទ្យឲ្យបានត្រឹមត្រូវ តាមទំនៀមទម្លាប់ និងក្បួនច្បាប់ពីបុរាណរបស់ខ្មែរ។

សិក្ខាសាលានេះ មានសិក្ខាកាមជា តន្ត្រីករ ចាស់ ក្មេង ចូលរួមចំនួន ៦ វង់ មកពីស្រុកកំពង់ត្រឡាច ចំនួន ៥ វង់ និងស្រុកសាមគ្គីមានជ័យ ចំនួន ១ វង់ ដែលមានគ្នាសរុបប្រមាណ ៦០ នាក់៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា