Connect with us

ព័ត៌មានជាតិ

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

បានផុស

នៅ

ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២ បាន​ចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមប្រកួត ១ ២២០នាក់។ ចំពោះវិញ្ញាសារនៅឆ្នាំនេះគឺ សៀមរាប-អង្គរ គឺជា​រត​នសម្បត្តិសេដ្ឋកិច្ចវប្បធម៌ ដែលបានរំលេចពីភាពអស្ចារ្យនៃអច្ឆរិយៈវត្ថុពិភពលោកមួយនេះ។

អានដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន ដោយផ្ទាល់វិញ្ញាសារសរសេរនេះបានបើកដោយពាក្យមួយឃ្លាថា «ក្នុងមួយជីវិតយើងគួរមកលេងអង្គរវត្តឱ្យបានម្ដង» ដែលជាអ្វីដែលពលរដ្ឋខ្មែរគ្រប់រូបតែនឹងក្នុងចិត្តរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវិញ្ញាសារនេះក៏បានបង្ហាញពីភាពទាក់ទាញរបស់អង្គរវត្តដែលបានទាក់ទាញមនុស្សល្បីៗ និងជនបរទេសរាប់លាននាក់នៅទូទាំងពិភពលោកមក​ទស្សនរមណីយដ្ឋាននេះផងដែរដោយបានផ្ដល់ចំណូលរាប់រយលានដុល្លារ និងបង្កើតការងារផ្ទាល់ និងប្រយោជន៍ដល់ពលរដ្ឋ​ខ្មែររាប់ម៉ឺនសែននាក់។

សៀមរាប-អង្គរ ត្រូវបាន​គេចាត់ទុកជាជ្រងុកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិស្ដុកស្ដម ដោយបានរាប់បញ្ចូលពីជីវិតអ្នកអង្គរដែលប្រតិបត្តិបាននូវទំនៀមទម្លាប់តាំងពីបុរាណរៀងមក រហូតដល់ព្រឹត្តិការណ៍សមរាត្រីលើកំពូលប្រាសាទអង្គរវត្ត ដែលជាកំណប់វប្បធម៌មិនចេះរីងស្ងួត។

ក្នុងកថាខណ្ឌទី៧ បានលើកឡើងពីសិលាចារឹកដែលបានរៀបរាប់ពីប្រជាជនខ្មែរ មានកំណាព្យជាភាសាសំស្រ្កឹតចារលើសិលាចារឹកដែលបានពិព័ណ៌នាពីអនុភាពព្រះរាជា និងមានចំណុចមួយបានបង្ហាញពីទឹកចិត្តស្នេហាជាតិខ្មែរដោយបានចារឹកថា៖ «បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែន ជាតិក្រោយៗសូមឱ្យខ្ញុំឆាប់មកកើតនៅកម្ពុជាទៀត»។

ក្នុងកថាខណ្ឌទី៨ និង៩ បានរំលេចពីទឹកដីសក្ការៈ និងចំណេះដឹងថ្មីៗដែលទទួលបានពីរមណីយដ្ឋានអង្គរដែលបានទាក់ទាញចិត្តរបស់អ្នកទេសចរនៅតែដិតជាប់នឹងភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរដ៏កំពូលនេះ ខណៈក្នុងកថាខណ្ឌទី១០ ចុងក្រោយបានលើកឡើងថា រមណីយដ្ឋានអង្គរគឺជាទេវស្ថានជាទីសក្ការៈបូជា និងជាកន្លែងដែលមនុស្សជាមួយនឹងទេវៈ។

គួរឱ្យដឹងដែរថានេះជាលើកទី២ហើយ​មានការៀបចំព្រឹត្តិការណ៍សំណេរអង្គរនេះឡើង។ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា​កម្មវិធីប្រកួតដែលធ្វើឡើងនៅអង្គរវត្តបានបង្ហាញពីការផ្សាភ្ជាប់អត្តសញ្ញាណជាតិ និងជាវេទិការដ៏មានសារសំខាន់ក្នុងការលើតម្លៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែមានតម្លៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម