Connect with us

សន្តិសុខសង្គម

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ឆ្មប់​បង្ក្រាប​ទីតាំង​លួច​លាក់​ប​ង្កប់ ​បើក​​ និង​លេង​ល្បែង​ស៊ី​​សង​អនឡាញ​ខុស​ច្បាប់​ នៅ​ចំណុច​អគារ​ « មានជ័យ អាផាតមិន » ​ឃាត់​ខ្លួន​ជន​ជាតិចិន ​និ​​ង​វៀត​ណាម ប្រមាណ​ជាង​៣០០​នាក់​ ​។ ​

ប្រតិបត្តិការ​ឡោមព័ទ្ធទីតាំងអា​ផាត​មិន​មួយ​កន្លែង​នេះដែរ​ បា​ន​បង្ក​ឱ្យ​មាន​ការ​ ​ភ្ញាក់​ផ្អើល​ នៅ​វេលា​ម៉ោង ​០១រសៀលថ្ងៃទី ១៩ ខែ​មករា ឆ្នាំ២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យទី០៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​ថា ​ចំពោះ​ការ​ឃាត់​ខ្លួន​នេះ​ដែរ​ ​បាន​ឃាត់​នូវ​ជនជាតិ​ចិន ​និ​ង​ ជន​ជាតិវៀត​ណាម ​មាន​ប្រុស​មាន​ស្រី ​ចំនួន​ជាង៣០០នាក់ ដែល​កំពុង​ពួន​សម្ងំ​លួច​លាក់​បង្កប់​បើក​ និង​លេង​ល្បែង​ស៊ី​សង ​អនឡាញ​ខុស​ច្បាប់ ​រួម​នឹង​វត្ថុ​តាង​សម្រាប់​ដំណើរ​ការ​ល្បែង​ស៊ីសង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​​ឱ្យ​ដឹង​ថា ​ដោយ​យោង​ទៅ​តាម​បទ​បញ្ជារ​ពី​ ​លោក​ ស ថេត អគ្គស្នង​ការ​នគរបាលជាតិ បាន​បញ្ជា​​ឱ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ​ចុះ​ទៅ​ធ្វើ​ការ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​អាផាត​មិន ​មួយ​កន្លែង​ ដែល​លួច​លាក់​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ​ខុស​ច្បាប់​ ។​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​ថា ​ទីតាំង​អាផាត​មិន​ខាង​លើ​នេះ ​សម្បូរ​ទៅ​ដោយ​ជន​ជាតិ​ចិន ​និង​ ជន​ជាតិ​វៀត​ណាម​​ចេញ​ចូល​នៅ​ចំណុច​អគា​រនេះ ​។ ​ទើប​លោក​​អគ្គស្នងការ បញ្ជា​​ចុះ​ទៅ​បង្រ្កាប​ភ្លាម​ៗ ​ឱ្យ​ខាន​តែ​បាន ​និង​មិន​​ឱ្យ​នរណា​ម្នាក់​រួច​ខ្លួន​នោះ​ឡើយ​។​

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​បរទេស​ប្រុស​ស្រី ​ប្រមាណ​ជាង​៣០០​នាក់​ខាង​លើ ​រួម​នឹង​វត្ថុតាង​ យក​ទៅ​កាន់​អគ្គស្នងការនគរបាលជាតិ ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕

ដោយ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម