Connect with us

សន្តិសុខសង្គម

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

បានផុស

នៅ

ឧក្រិដ្ឋជន​មួយ​ក្រុម​បាន​​ក្លែង​បន្លំ​​ជា​​សមត្ថកិច្ច​ ​ឋ ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជ​អាវុធហត្ថ​ និង​ឯក​សណ្ឋាន​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់ ​(កំហែងយក)​​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​

លោក​ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​បាន​​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ ​​ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការ​ជាមួយ​កងរាជ​អាវុ​ធហត្ថរាជធានីភ្នំពេញ និង​កម្លាំង​ជំនាញ​ព័ត៌មាន​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើ​ការ​ស្រាវជ្រាវ ​ស៊ើបអង្កេត ពន្លាត​ដែន​សមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់​រាជធានីភ្នំពេញ ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជា​បន្តបន្ទាប់ចំនួន៥នាក់ មាន​ដូច​ខាងក្រោម៖

១- ឈ្មោះ ​ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។

២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។

៣- ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។

៤- ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។

៥- ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។

​លោក​បាន​​ឱ្យ​ដឹង​ពី​​​ដំណើរ​រឿង​​នៅថ្ងៃទី១៣ ខែ​មករា ឆ្នាំ២០២៥ មន្ត្រីនគរបាល​យុត្តិធម៌​នៃ​​កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ បាន​ទទួល​បណ្ដឹង​ថា ​មាន​មន្ត្រីកងរាជ​អាវុធហត្ថ​ចំនួន​៤នាក់​ទៅ​៥នាក់​ បាន​ចាប់​ឆែក​ឆេរ​រថយន្ត​ និង​បាន​ចោទ​ថា​ ជន​រង​គ្រោះ​ដឹក​របស់​ខុស​ច្បាប់​ ​(ម៉ាស៊ីន​ផ្សព្វផ្សាយ​ល្បែង​អនឡាញ) ​និង​គំរាម​ទារ​ប្រាក់​ពី​ជនរង​គ្រោះ​ចំនួន​៣.០០០ដុល្លារ បើ​មិន​ព្រម​ទេ​ នឹង​ចាប់​ទាំង​មនុស្ស រថយន្ត ​និង​ម៉ាស៊ីន ​យក​ទៅ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ រួច​ជន​រង​គ្រោះ​ក៏​យល់​ព្រម​ប្រគល់​ប្រាក់​សុទ្ធ​ចំនួន​៣.០០០ដុល្លារ ​ឱ្យ​ទៅ​ពួក​ជន​សង្ស័យ​នោះ​។​

​ដោយ​មាន​ការ​សម្រប​សម្រួល​នីតិវិធី​ពី​លោក​ ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​និង​លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ ​ស៊ើប​អង្កេត ​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​បន្ត​បន្ទាប់​ និង​ចាប់​យក​វត្ថុ​តាង​ពាក់ព័ន្ធបទ​ល្មើស​មួយ​ចំនួន។ មន្ត្រី​នគរបាល​យុត្តិធម៌​ នៃ​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បាន​និង​កំពុង​កសាង​សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្រុម​របស់​ជន​សង្ស័យ​ខា​ង​លើ​នេះ ​បាន​ធ្វើ​សកម្មភាព​គំរាម​យក​ប្រាក់​ពី​ជនរងគ្រោះ​ មាន​ដូច​ជា​ជន​ជាតិ​ចិន ​និង​ជនជាតិ​ខ្មែរ ​យក​បាន​ប្រាក់​ចំនួន​ប្រមាណ​១០.០០០ដុល្លារ ដោយ​ធ្វើ​សកម្មភាព​ក្នុង​ទីតាំង​សង្កាត់​លេខ​៣ និង​សង្កាត់​លេខ​៤ ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

​កងរាជអាវុធហត្ថ ក៏​បាន​​អំពាវនាវ​ដល់​សាធារណជន មេត្តា​ចូល​រួម​សហការ​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​សមត្ថ​កិច្ច​​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាបបទ​ល្មើស ​រក្សាសន្តិសុខ សុវត្ថិភាពសង្គម។

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ក្រោយ​បទ​ឈប់បាញ់​អនុវត្ត ហ្គាហ្សា​ទទួល​បាន​ជំនួយ​ច្រើន​ជាង ២ ៤០០​ឡាន​​ក្នុង​រយៈពេល​៣ថ្ងៃ

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងសុខាភិបាលគ្រោងរៀបចំសេចក្តីព្រាងផែន​ការ​សកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសថាខេត្តដែល «គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ»

កីឡា២ ម៉ោង មុន

ថ្ងៃនេះក្រុមលីគកំពូលកម្ពុជា២គូជួបគ្នាវគ្គ១៦ក្រុមជើងទី១​ ពានសម្តេច​តេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

Sokha Hotels

ព័ត៌មានពេញនិយម