Connect with us

ព័ត៌មានជាតិ

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

បានផុស

នៅ

ម្ចាស់ជ័យលាភីលេខ១សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២លោក ជា សាវី បាននាំប្រពន្ធកូនរបស់លោកដើរចេញពីទីតាំងរង់ចាំស្ដាប់លទ្ធផលដើម្បីត្រលប់មកផ្ទះវិញក្រោយអស់សង្ឃឹមនឹងទទួលបានជ័យលាភីបន្ទាប់ពីពិធីករប្រកាសឈ្មោះដល់អ្នកទទួលជ័យលាភីលេខ៤។

លោក ជា សាវី៖ «មុនប្រកាសលទ្ធផលហើយចាំដល់ព្រលប់ចឹងខ្ញុំអត់គិតថាខ្ញុំបានជាប់ជ័យលាភីអីទេ! សូម្បីតែរង្វាន់លួងចិត្តក៏អត់ដែរ។ អ៊ីចឹងខ្ញុំក៏សម្រេចនាំកូនប្រពន្ធត្រលប់ទៅផ្ទះវិញ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើរត្រលប់ទៅវិញពិតណាស់គឺលោកមិនសង្ឃឹមថាលោកទទួលបានជ័យលាភីណាមួយនោះទេ។

លោក ជា សាវី បន្តថា៖ «ខ្ញុំនាំកូនប្រពន្ធដើរទៅបន្ដិចបាន២០-៣០ម៉ែត្រហើយ ព្រោះវាយប់ហើយ។ តែពេលឮគេប្រកាសខ្ញុំក៏អត់ឮច្បាស់ដែរឮតែអ្នកនៅជិតៗហ្នឹងគាត់ហ៊ូរហើយហៅខ្ញុំ។ ខ្ញុំក៏ត្រលប់មកវិញតែអត់ឮឈ្មោះខ្លួនឯងច្បាស់ទេ។ ទៅក៏គេសួរខ្ញុំថា ជា សាវី មិនមែនៗ ខ្ញុំថាបាទ! (គេថា)អូឈ្មោះហ្នឹងជាប់ជ័យលាភី ខ្ញុំរត់មក(វេទិកា)ទាំងញ័រដៃជើង»។

លោក ជា សាវី អាយុ៤៦ឆ្នាំ គឺជាគ្រូភាសាខ្មែរ នៅវិទ្យាល័យ១០មករា​១៩៧៩ នៅខេត្តសៀមរាប។ លោកថាពានរង្វាន់លេខ១នេះគឺជាកិត្តិយសមួយសម្រាប់រូបលោក ខណៈលោកបាននាំសិស្សរបស់លោកជាច្រើននាក់ផងដែរចូលរួមការប្រកួតនេះ។ លោកយល់ថាព្រឹត្តិការណ៍សំណេរអង្គរជាការរៀបចំមួយដែលល្អក្នុងការបំផុសលើកទឹកចិត្តសិស្ស និស្សិតបណ្ដុះគំនិតក្នុងការអាន និងសរសេរអក្សរខ្មែរច្រើន។

លោកគ្រូ ជា សារី ជាម្ចាស់ជ័យលាភីលេខ១ ស្ថិតក្នុងបញ្ជីបេក្ខជនលើ១៩ឆ្នាំ។ ដោយឡែកម្ចាស់ជ័យលាភីលេខ១អាយុក្រោម១៩ឆ្នាំបានទៅលើយុវតី វ៉ែន រតនា មកពីខេត្តកណ្ដាល។ ម្ចាស់ជ័យលាភីចាប់ពីលេខ២០ដល់លេខ១គឺសុទ្ធតែទទួលបានរង្វាន់ទាំងអស់។ ដោយឡែកសម្រាប់លំដាប់កំពូលទាំង៣គឺបានលើសគេក្រៅពីទទួលរង្វាន់ជាលុយសម្រាប់អ្នកលេខ១ ទទួលបាន៥លានរៀល លេខ២ទទួលបាន៣លានរៀល និងលេខ៣ទទួលបាន២លានរៀល ពួកគេបានទទួលនូវរង្វាន់ និងកាដូបន្ទាប់បន្សំផ្សេងទៀតជាច្រើន។

យុវតី វ៉ែន រតនា (ខាងស្ដាំ)

ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២ បាន​ចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមប្រកួត ១ ២២០នាក់។ ចំពោះវិញ្ញាសា​នៅឆ្នាំនេះគឺ «សៀមរាប-អង្គរ គឺជា​រត​នសម្បត្តិសេដ្ឋកិច្ចវប្បធម៌» ដែលបានរំលេចពីភាពអស្ចារ្យនៃអច្ឆរិយៈវត្ថុពិភពលោកមួយនេះ។

រដ្ឋលេខាធិការក្រសួងអប់រំលោក ណាត ប៊ុនរឿន បានថ្លែងក្នុងពេលបិទព្រឹត្តិការណ៍សំណេរអង្គរនៅរសៀលថ្ងៃទី១៩នេះផងដែរថា ការសម្រេចជោគជ័យនៃសំណេរអង្គរគឺជាមោទនភាពនៃជនជាតិខ្មែរ ដែលនឹងកាន់តែទូលំទូលាយឡើង។ លោកបន្ថែមថាអ្នកមកចូលរួមនៅទីនេះមិនមែនជាការចង់បាននូវរង្វាន់នោះទេ តែជាការគាំទ្រដល់ព្រឹត្តិការណ៍នេះ។

លោកបន្ថែមថា៖ «ខ្ញុំជឿថាព្រឹត្តិការណ៍ឆ្នាំក្រោយនឹងឡើងដល់២ពាន់ឬ៣ពាន់នាក់​»។

ងាកមកកាន់លោកគ្រូ ជា សាវី វិញលោកថាលោកនឹងចូលរួមព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយទៀត ទោះបីមិនបានធ្វើជាបេក្ខជនក៏លោកអាចចូលរួមចំណែកក្នុងការងារណាមួយនៃព្រឹត្តិការណ៍ដ៏មោទននេះផងដែរ។

លោកថា៖ «ខ្ញុំនឹងចូលរួមទៀតទោះបីជាបេក្ខជនក្ដី ជាអ្នកជួយការងារនៅក្នុងផ្នែកសំណេរអង្គរក្ដីក៏ខ្ញុំនឹងចូលរួមដែរ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៨ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុនអាល្លឺម៉ង់ ចុះហត្ថលេខាទិញម្រេចខ្មៅ ១០០ តោន ពីសហគមន៍​កសិកម្មទំនើប​ម្រេច​មេមត់ត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម