Connect with us

ព័ត៌មានជាតិ

តំបន់​ឆ្នេរ​ពីរកន្លែង​នៅ​ខេត្ត​កែប និង​ខេត្តព្រះសីហនុ​ នឹង​រៀបចំ​សោភ័ណភាពថ្មីទាក់ទាញ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​មក​​​កម្សាន្ត​

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប បានដាក់ផែនការ​បន្តកែប្រែ​ស្ថានភាព លើកកម្ពស់សោភ័ណភាព​ឆ្នេរ ២ ៧០០ ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” នៃ​ខេត្តព្រះសីហនុ​ ​ដើម្បី​ជំរុញ​ទាក់ទាញ​ទេសច​រជាតិ-អន្តរជាតិ មកសម្រាកលម្ហែនៅតំបន់ឆ្នេរក៏ដូចជា​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​។

គម្រោងលើកកម្ពស់សោភ័ណភាពឆ្នេរ ២ ៧០០ ម៉ែត្រ ដែល​ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោសន្តិភាពកែប” ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់​កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះនឹងលើកកម្ពស់គុណភាពឆ្នេរ ២ ៧០០ ម៉ែត្រ ឱ្យក្លាយទៅជា​ឆ្នេរខ្សាច់កម្សាន្តតែមួយគត់ ដែលនឹងឆ្លើយតបបាន​ទៅនឹងការរំពឹងទុក​របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

ដោយឡែក ឆ្នេរព្រែកត្រែង នៃខេត្តព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​មួយទៀត​នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រដែលនឹងទាក់ទាញ​អ្នកទេសច​រជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែនៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។

បន្ទាប់ពីគម្រោងអភិវឌ្ឍនេះបានបញ្ចប់ជាស្ថាពរ ឆ្នេរទាំងពីរនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយថែមទាំងបង្កើតឱកាសការងារ និងបង្កើតមុខរបរបន្ថែម​ទៀត​សម្រាប់ប្រជាជននៅក្នុងតំបន់ ដែលនឹងផ្តល់ប្រាក់ចំណូលច្រើនជាង​មុន និងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការ​អភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ​។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប ក៏បានលើកឡើង​ពាក់ព័ន្ធ​ពីកា​រចូលរួមពី​វិស័យឯកជនក្នុងការអភិវឌ្ឍគម្រោងទាំងពីរនេះ សម្រាប់បម្រើ​ផលប្រយោជន៍​សាធារណៈ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភ័ណភាពឆ្នេរសមុទ្រ​របស់ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម