ព័ត៌មានជាតិ
ប្រតិភូខេត្តចំនួន ៦ នៃកម្ពុជា ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តប៊ិញភឿក ដើម្បីបង្កើនកិច្ចសហការប្រតិបត្តិការខេត្តជាប់ព្រំដែន
គណៈប្រតិភូខេត្តចំនួន ៦ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានចូលជួបពិភាក្សា និងសម្តែងនូវការ អបអរសាទរជាមួយថ្នាក់ដឹកនាំបក្សរដ្ឋ កងកម្លាំងប្រដាប់អាវុធ បុគ្គលិក កម្មករ និងប្រជាជន ខេត្តប៊ិញភឿក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម និងដើម្បីបង្កើននូវ ចំណងមិត្តភាព លើសហប្រតិបត្តិការដៃគូរអភិវឌ្ឍន៍ ខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម។

ក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងឲ្យគណៈប្រតិភូខេត្តចំនួន ៦ របស់ប្រទេសកម្ពុជា បានសម្តែងនូវការអបអរសាទរជូនចំពោះលោកស្រី តុន ង៉ុកហាញ់ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានគណៈកម្មាធិការមជ្ឈឹមបក្សផ្តល់សេចក្តីទុកចិត្តគាំទ្រ និងតែងតាំងជាលេខាគណៈកម្មាធិការបក្សខេត្ត ប៊ិញភឿក រួមនិងលោកស្រី ត្រើន ទ្វេហៀន អនុលេខាគណៈកម្មាធិការបក្សខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក ស្របពេលនិងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមផងដែរ។


លោក វ៉ា ថន បានបញ្ជាក់ថា តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តនៃប្រទេសទាំងពីរគឺធ្វើឡើងដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំងពីរ។
ជាមួយគ្នានេះ ខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ កាន់តែពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន សំដៅការគ្រប់គ្រង ការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសខុសច្បាប់ ការឆ្លងដែន ដោយខុសច្បាប់ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរ ទំនិញកសិផល គ្រឿងឧបភោគ បរិភោគនៅតាមច្រកទ្វារព្រំដែន៕
អត្ថបទ ប្រុញ វិធិន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង