ព័ត៌មានជាតិ
នាំខ្លួនបុរសម្នាក់ ដែលចង់គេចវេះ មិនព្រមផ្តល់សំណាក
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេះ មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាកនៅល្ងាច កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។



ប្រភពបន្ថែមថា ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀម នៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេះម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចាក់អង្រែក្រោមបានដោយជោគជ័យ៕


អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី