ព័ត៌មានជាតិ
បុរសម្នាក់ជនជាតិទំពួន រស់នៅខេត្តរតនគិរី ត្រូវបានខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ
បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ បង្កឱ្យមានរបួសធ្ងន់ធ្ងរ ឈ្មោះ ឃេីច ឌេម អាយុ ៣៤ឆ្នាំ ជនជាតិ ទំពួន មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិកាចូន ឃុំកាចូន ស្រុកវេីនសៃ ខេត្តរតនគិរី បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចក្បែរបង្គោលភ្លេីងមួយកន្លែង (ត្រង់ហ្វូលេខ១៦០) ម្ដុំសត្វឃាត ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ បន្ទាប់ពីកើតហេតុ លោក រស់ ឈាងហេង មេភូមិអភិវឌ្ឍន៍ ក៏បានរាយការណ៍ទៅកម្លាំងប៉ុស្តិ៍ឡាបានសៀក មកជួយអន្តរាគមន៍។

សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះ តាមរថយន្តទៅជួយសង្គ្រោះនៅនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗ បន្ទាប់ពិនិត្យឃេីញថាជនរងគ្រោះពិតជា ត្រូវបានខ្សែភ្លេីងឆក់ប្រាកដមែន។ ដោយស្ថានភាពរបួសជនរងគ្រោះមានសភាពធ្ងន់ធ្ងរ កម្លាំងប៉ុសិ៍ដឡាបានសៀក និងកម្លាំងអធិការដ្ឋានក្រុងបានលុង ក៏បានដឹកជនរងគ្រោះតាមរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងបានលុង មកជួយសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?