Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ការពង្រឹងការអាន ការសរសេរ ភាសាខ្មែរ ពីកម្រិតថ្នាក់ដំបូង ជាមូលដ្ឋានគ្រឹះធានាភាពជោគជ័យក្នុងការសិក្សា

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ការ​ពង្រឹង​ការ​អាន ការ​សរសេរ​ភាសា​ខ្មែរ តាំងពី​កម្រិត​ថ្នាក់​ដំបូង គឺជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ចាប់​យក​មុខវិជ្ជា​ដទៃ​ទៀត​មក​សិក្សា និង​ធានា​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​នៅ​កម្រិត​ថ្នាក់​បន្តបន្ទាប់​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី​ប្រកួត​សរសេរ​តាម​អាន “​សំណេរ​អង្គរ​” លើក​ទី ២ នៅ​ស្ពាន​ហាល ប្រាសាទ​អង្គរវត្ត កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ មករា ដោយ​មាន​ការ​ចូលរួម​ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​តំណាង​មូលនិធិ​ម៉ានី ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ​, លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក លឹម ប៊ុន​ហុក រដ្ឋលេខាធិការ និង​ជាទី​ប្រឹក្សា ​នៃ​ក្រសួងព្រះបរមរាជវាំង និង​ជា​ស្ថាបនិក​សំណេរ​អង្គរ​, លោក​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​ក្តីរំភើប​រីករាយ​ដែល​បាន​ចូលរួម​អាន​អត្ថបទ​ជូន​បក្ខជន​សរសេរ ក្នុងការ​ប្រកួត​សរសេរ​តាម​អាន «​សំណេរ​អង្គរ​» លើក​ទី ​២ ដែលជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​ទទួលបាន​ក្តី​សាទរ​ និង​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​បុព្វហេតុ​លើកតម្កើង​អក្សរសាស្ត្រ​ខ្មែរ ជាពិសេស​បាន​ជួយ​ដាស់​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​យកចិត្តទុកដាក់​កែប្រែ​ទម្លាប់​ នៃ​ការសរសេរ​អក្ខរាវិរុទ្ធ និង​អាន​ពាក្យ​ខ្មែរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

បន្ថែម​ពី​នេះ លោក​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការពង្រឹង​ការអាន ការ​សរសេរ​ភាសា​ខ្មែរ​តាំងពី​កម្រិត​ថ្នាក់ដំបូង គឺជា​មូលដ្ឋានគ្រឹះ​ក្នុង​ការចាប់យក​មុខវិជ្ជា​ដទៃទៀត​មក​សិក្សា និង​ធានា​ភាពជោគជ័យ​ក្នុងការ​សិក្សា​នៅ​កម្រិត​ថ្នាក់​បន្តបន្ទាប់​ទៀត។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​អនុវត្ត​យ៉ាងសកម្ម ប្រកបដោយ​ជវភាព​នូវ​កញ្ចប់​សម្ភារៈ​អំណាន​ថ្នាក់ដំបូង ដែលជា​យុទ្ធសាស្ត្រ​កំណែទម្រង់​ដ៏​មុត​ស្រួច​បំផុត សម្រាប់​ការលើកកម្ពស់​គុណភាព​អប់រំ​បឋមសិក្សា។

លោក​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ការរៀបចំ​ព្រឹត្តិការណ៍​ក្នុងការ​ប្រកួត​សរសេរ​តាម​អាន ក្រោម​ប្រធានបទ «​សំណេរ​អង្គរ​» នាពេលនេះ ក៏​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អ្នក​ស្រលាញ់​ចូលចិត្ត​ការសរសេរ​អក្សរ​ខ្មែរ សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ការសរសេរ​ឱ្យបាន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ ក្បួនខ្នាត​វេយ្យាករណ៍ និង​ចេះ​ពី​របៀប​សរសេរ​អត្ថបទ​ឱ្យបាន​ច្បាស់លាស់ ដែល​ទាំងអស់នេះ​ជា​បំ​ណិ​ន​ដ៏​សំខាន់​ក្នុងការ​សិក្សា​ភាសា​ខ្មែរ និង​អក្សរសាស្ត្រ​ខ្មែរ។

លោក​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ ឱ្យ​រៀបចំ​ការប្រឡងប្រណាំង​អំ​ណាន និង​សំណេរ ឬ​បង្កើត​ព្រឹត្តិការណ៍​អប់រំ​នានា ដើម្បី​ជំរុញ​ដល់​ការរៀនសូត្រ​របស់​សិស្សានុសិស្ស និង​អ្នក​ចូលចិត្ត​អក្សរសាស្ត្រ​ខ្មែរ អាច​បញ្ចេញ​សមត្ថភាព​ប្រកបដោយ​ភាពក្លាហាន ទំនុកចិត្ត និង​ទទួលយក​ការពិត​អំពី​សមត្ថភាព​ពិតប្រាកដ​ដែល​ខ្លួន​មាន ព្រមទាំង​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ និង​ពង្រឹង​ការអាន សរសេរ និង​និពន្ធ​បន្ថែមទៀត សម្រាប់​ត្រៀមខ្លួន​ក្នុងការ​ប្រឡងប្រណាំង​នានា​ក្នុងពេល​ខាងមុខ។

លោក​បណ្ឌិតសភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​ដែល​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ប្រកបដោយ​បរិយាកាស​រីករាយ និង​ការចូលរួម​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ពិតជា​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ សាមគ្គីភាព និង​ការលើកតម្កើង​អក្សរសាស្ត្រ​ខ្មែរ​ដ៏​ប្រណីត ដែល​បុព្វបុរស​របស់​យើង​បាន​បន្សល់​ទុកឱ្យ ព្រមទាំង​សូម​កោតសរសើរ​ចំពោះ​ការលះបង់ និង​ភាពក្លាហាន​របស់​បេក្ខជន​បរទេស ក៏ដូចជា​មាតាបិតា​បេក្ខជន​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​បាន​លើកទឹកចិត្ត​ និង​ជូន​កូនៗ​មក​ចូលរួម​ការប្រកួត​នាពេលនេះ និង​សូម​បួងសួង​ឱ្យ​សេចក្ដីស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​យើង​រឹងមាំ ប្រៀប​ដូច​ប្រាង្គ​ប្រាសាទ​ដែល​កំពុង​ឈរ​យ៉ាង​ស្កឹមស្កៃ។

គួរ​បញ្ជាក់ដែរថា ការប្រកួត​សរសេរ​តាម​អាន «​សំណេរ​អង្គរ​» លើក​ទី​ ២​ នេះ មាន​បេក្ខជន សរុប​ចំនួន ១ ២២០​ អង្គ​/​នាក់ ក្នុងនោះ​រួមមាន​បរទេស​ផងដែរ និង​មាន​ព្រះសង្ឃ ៨២​ អង្គ និមន្ត​ពី​ខេត្ត​បាត់ដំបង​មាន​ច្រើនជាងគេ​ចំនួន​ ២៤​ អង្គ​, សៀមរាប​ ១៦ ​អង្គ​, បន្ទាយមានជ័យ ​៩ ​អង្គ​,​រាជធានី​ភ្នំពេញ​ ៦ ​អង្គ​, កំពង់ចាម​ ៥​ អង្គ កណ្ដាល និង​ត្បូងឃ្មុំ​ ៤​ អង្គ​ ដូចគ្នា។ បេក្ខជន​ចាស់​ជាងគេ​អាយុ ៨១ ឆ្នាំ និង​បេក្ខជន​ក្មេង​ជាងគេ​អាយុ ៦ ឆ្នាំ។ ការប្រកួត​នេះ មាន​គណៈកម្មការ​ចូលរួម​កែ​វិញ្ញាសា​ចំនួន ៦០ នាក់ ដោយ​ជ្រើសរើស​ម្ចាស់​ជ័យលាភី​ចំនួន ៦ នាក់ ដែល ៣​ នាក់ ​សម្រាប់​បេក្ខជន​អាយុ​ចាប់ពី​ ១៩ ​ឆ្នាំ​ឡើង និង​ ៣ ​នាក់​ សម្រាប់​បេក្ខជន​អាយុ​ចាប់ពី ​១៨​ ឆ្នាំ ចុះក្រោម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម