Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជំរុញល្បឿន នៃការអភិវឌ្ឍ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស បាន​ថ្លែងថា ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ ត្រូវ​រួមគ្នា​បន្ត​ថែរក្សា​សុខសន្តិភាព ដើម្បី​ចូលរួមចំណែក​ក្នុងការ​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​ទូទាំងប្រទេស​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែប​នេះ ខណៈពេល​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ នៃ​ការអនុវត្ត​ការងារ​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​ប្រចាំឆ្នាំ ២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដែល​បាន​រៀបចំឡើងនៅ​ស្នាក់ការ​គណបក្សប្រជាជន​ខេត្ត​ស្វាយរៀង មាន​សមាសភាព​ចូលរួម ៦៧០ ​នាក់ កាលពី​រសៀល​ថ្ងៃអាទិត្យ ៦​ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង ថ្ងៃទី ​១៩ ខែមករា ឆ្នាំ​ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​ថ្នាក់ដឹកនាំ​គណបក្ស និង​មន្ត្រី​គណបក្ស​គ្រប់​លំដាប់ថ្នាក់​ នៃ​ខេត្តស្វាយរៀង ដោយ​ក្តី​នឹករលឹក។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​អំណរគុណ និង​ការវាយតម្លៃ​ខ្ពស់បំផុត​ជូន​ដល់ ក្រុមការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​ទាំងអស់ ដែល​បាន ខិតខំ​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ធំធេង​គួរ​ជាទី​មោទន​ក្រៃលែង ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​បាន​និង​កំពុង​រីកដុះដាល​នៅ​ទូទាំង​ខេត្ត។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានផ្តល់​ការណែនាំ​ដល់​ក្រុមការងារ​គណបក្ស និង​គណបក្សមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​រួមដៃគ្នា និង​ប្រមូល​កម្លាំង ឲ្យ​ក្លាយជា​កម្លាំង​សរុប និង​ជា​អង្គ តែមួយ ហើយ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​ក្នុងទិសដៅ​រួមគ្នា ដើម្បី​បម្រើ ប្រជាជន​, ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​, និង​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ខេត្តស្វាយរៀង ពិសេស​ការលើកកម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ឲ្យ​កាន់តែ​ធូរធារ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ជម្រុញ​ល្បឿន ​នៃ​ការអភិវឌ្ឍ និង​សំដៅ​ដណ្តើម ការគាំទ្រ​ពី​ប្រជាជន និង​ធ្វើ​ឲ្យ​ខេត្តស្វាយរៀង ក្លាយជា​មូលដ្ឋាន​គាំទ្រ​ដ៏​រឹងមាំ របស់​គណបក្ស។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ផ្ដាំផ្ញើ​ដល់​មន្ត្រី​គណបក្ស បន្តធ្វើ​អំពើ​ល្អ និង​ត្រូវ​បន្ត​ខិតខំ បម្រើប្រជាជន ជាពិសេស ការផ្តល់សេវា​សាធារណៈ​ផ្សេងៗ ព្រមទាំង​ត្រូវយកចិត្តទុកដាក់ ដោះស្រាយ​ភាព​អសកម្ម​នានា លើក​តម្កើង​ជីវភាព​របស់​ប្រជាជន រួមទាំង​ការអនុវត្ត គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ពិសេស​ការទប់ស្កាត់ និង​បង្ក្រាប​អំពើ​ឆបោក ព្រមទាំង​បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ពាក់ព័ន្ធ​នឹង​កសិកម្ម៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ
សន្តិសុខសង្គម៣១ នាទីutes មុន

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់​លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា

ម្ទេសខ្មាំង
ព័ត៌មានជាតិ៤៧ នាទីutes មុន

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងការងារ ប្រកាសតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៧ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

សន្តិសុខសង្គម១៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម