ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជនតាមរយៈលើកកម្ពស់ជីវភាព និងផ្តល់កិត្តិយស
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន ដែលបានចូលរួមការអភិវឌ្ឍកសាងប្រទេសជាតិពីបាតដៃទទេ តាមរយៈការជួយទ្រទ្រង់ជីវភាព និងការផ្តល់កិត្តិយស។

អញ្ជើញសម្ភោធសមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២០ ខែមករានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺជាកិច្ចការសំខាន់ ។ សម្តេចថ្លែងថា៖«ពិតណាស់ក្រោយពីសង្គ្រាម យើងមានអតីតយុទ្ធជនច្រើនណាស់ បន្សល់នូវជនពិការ បន្សល់នូវគ្រួសារយោធិនដែលពលីដែលយើងត្រូវចិត្តទុកដាក់ក្នុងការជួយ ហើយរាជរដ្ឋាភិបាលតែងតែងគិតគូរទៅលើកិច្ចការងារនេះជាជំហាន»។

សម្តេចអះអងថា រាជរដ្ឋាភិបាលមិនដែលទុកចោល អតីតយុទ្ធជន អតីតមន្រ្តីរាជការស៊ីវិល ដែលបានបំពេញភារកិច្ចជួយទៅដល់ប្រទេសជាតិ ចូលរួមក្នុងការអភិវឌ្ឍកសាងប្រទេសជាតិពីបាតដៃទទេនោះទេ ជាស្តែងនៅទីនេះ(ភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ) រាជរដ្ឋាភិបាលបានបង្កើភូមិសម្រាប់អតីតយុទ្ធជន។ សម្តេចបន្តថា៖«ក្នុងទីនេះជាក់ស្តែង ការយកចិត្តទុកដាក់ទៅលើជ្រុងពីរសំខាន់ ទី១ជីវភាព និងទី ២កិត្តិយស ហើយកិច្ចការងារនេះ គឺជាកិច្ចការដែលរដ្ឋាភិបាល បានធ្វើជាប្រចាំទោះបីក្នុងដំណាក់កាលដែលយើងមានលទ្ធភាពច្រើន ហើយដំណោះស្រាយយើងបញ្ចេញជួយតាមច្រើនវិធី ហើយយើងគិតគូរជាបន្តបន្ទាប់នៅពេលមានលទ្ធភាពបន្ថែម»។

ជាក់ស្តែងការគិតគូរពីកិត្តិយស ការកំណត់យកថ្ងៃ ២១ មិថុនា ប្រចាំជាទិវាអតីតយុទ្ធជនកម្ពុជា ដែលបានកំណត់តាំងពីឆ្នាំ ២០០៧ ដើម្បីធានានូវការចងចាំនូវអតីតយុទ្ធជនដែលបានចូលរួមនៅក្នុងបុព្វហេតុជាតិមាតុភូមិជាពិសេសក្នុងជំនាន់សង្គ្រាម។
សម្តេចបន្ថែមថា ៖«បញ្ហាជីវភាពរស់នៅ ក៏រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ជននិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងជនពិការភាព និងគ្រួសារ តាមរយៈការផ្តល់ប្រាក់វិភាជន៍គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងការផ្តល់ប្រាក់ឧបត្ថម្ភក្នុងការបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាប្រចាំ»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ