ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ណែនាំដល់មន្ទីរអង្គភាពក្នុងខេត្ត អនុវត្ដឱ្យបានហ្មត់ចត់ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាពក្នុងខេត្តសៀមរាប អនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ក្នុងនាមក្រុមប្រឹក្សាខេត្ត ក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ដឱ្យបានហ្មត់ចត់ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងកម្មវិធីជាតិរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
លោកបានបន្ថែមថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប គឺជាយន្តការ ការងារសម្រាប់ធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោកបន្ដថា ក្នុងឆ្នាំ២០២៥ នេះ ត្រូវរៀបចំផែនការព្រឹត្តិការណ៍នានា និងសកម្មភាពអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបទាំងមូល ឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀត។

ស្របពេលជាមួយនឹងសមិទ្ធផលជាច្រើន ដែលសម្រេចបាន រដ្ឋបាលខេត្ដ ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីមានមូលដ្ឋានជាក់លាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សម្រាប់អនុវត្ដបន្ដឱ្យទទួលបាននូវជោគជ័យក្នុងឆ្នាំ២០២៥ នេះ។ នេះជាការបញ្ជាក់របស់ លោក ប្រាក់ សោភ័ណ
ជាមួយគ្នានេះ លោកក៍បានស្នើរឱ្យអ្នកចូលរួមសន្និបាត យកចិត្តទុកដាក់ស្ដាប់ និងប្ដេជ្ញាប្រើប្រាស់បទពិសោធន៍ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីផ្តល់ធាតុចូលបន្ថែមលើបទអន្តរាគមន៍ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធនានា ដែលនឹងលើកមកបង្ហាញជូនអង្គសន្និបាតបន្ទាប់ពីស្ដាប់របាយការណ៍រួច៕
ដោយ៖ គឿន វេត


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក