Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី អរគុណសប្បុរជនជួយទិញស្រូវពីកសិករ គ្រាន់ជាងអ្នកធ្វើនយោបាយអំពាវនាវឱ្យបរទេសកាត់ជំនួយកម្ពុជា

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខថ្លែងអំណរគុណដល់សប្បុរជនក្នុងប្រទេសដែលសស្រាក់សស្រាំសហការគ្នាជួយទិញស្រូវរបស់ប្រជាកសិករ ប្រសើរជាងអ្នកធ្វើនយោបាយនៅក្រៅប្រទេស ដែលតែងតែអំពាវនាវឱ្យបរទេសកាត់ជំនួយ និងបិទទីផ្សារនាំចូលកសិផលពីកម្ពុជា។

អញ្ជើញសម្ភោធសមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២០​ខែមករានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈ អរគុណដល់សប្បុរជនមួយចំនួនដូចជាលោក ឡេង ណាវ៉ាត្រា និងអ្នកមានធនធានមួយចំនួនទៀត ដែលបានជួយទិញស្រូវ-អង្កររបស់ប្រជាកសិករ ទោះតិចឬច្រើន ការជួយនេះជាទឹកចិត្តសំខាន់ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមានប្រសាសន៍ថា៖«ខ្ញុំសូមអរគុណណាស់ចំពោះការជួយនេះ ក៏ប្រសើរជាងអ្នកខ្លះដែលអួតថាស្នេហាជាតិនៅក្រៅប្រទេស អត់មានធ្វើអី បានតែខំឱ្យគេកាត់ជំនួយ កាត់ទីផ្សាររដ្ឋ»។ ប៉ុន្តែអ្នកទាំងនេះ(អ្នកក្នុងស្រុក) តិច ឬច្រើន គាត់ខំប្រឹងជួយ ហើយបន្ថែមពីនេះ អរគុណដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហព័ន្ធស្រូវអង្ករ​ ចូលអន្តរាគមន៍ជួយធ្វើយ៉ាងណាបង្កើនចរន្តទិញស្រូវ»។

ការជួយពីសប្បុរជន និងដាក់ចេញវិធានការរបស់រដ្ឋាភិបាលនាពេលនេះ ត្រូវបានសម្តេចធិបតី ហ៊ុន​ ម៉ាណែត បញ្ជាក់ថា នេះគឺជាវិធានអន្តរាគមន៍ជាក់ស្តែងដែលបញ្ចេញទុនរាប់លានដុល្លារក្នុងការការដោះស្រាយបញ្ហានៅចំពោះមុខ។


ឆ្លៀតក្នុងឱកាសនោះដែល សម្តេចធិបតី បានផ្តាំផ្ញើទៅអ្នកវិភាគស៊ីអារម្មណ៍ប៉ុន្មាននាក់នៅក្រៅប្រទេស គួរប្រើមនសិការស្នេហាជាតិពិតប្រាកដរួមគ្នាដោះស្រាយបញ្ហាប្រជាកសិករ ជាជាងរឿងស្អីក៏ទាញចូលនយោបាយ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍កសិករ។ សម្តេចថ្លែងថា៖«បើអស់លោកគិតពីប្រយោជន៍ប្រជាពលរដ្ឋមែន នៅក្រៅប្រទេសស្រាប់ហើយ មាត់និយាយសិទ្ធិសេរីភាព និយាយពីផលប្រយោជន៍ប្រជាជនជាធំ តែពេលនេះហេតុអីមិនសុំគេឱ្យបើកទីផ្សារបន្ថែមឱ្យកសិផល (របស់កម្ពុជានាំទៅបរទេស)»។

សម្តេចបន្ថែមថា៖«ប៉ុន្តែមិនហានធ្វើទេ ព្រោះគេកំពុងតែចចារឱ្យអាមេរិក អឺរ៉ុប គិតគូរដាក់សម្ពាធបន្ថែមដក (ប្រព័ន្ធអនុគ្រោះពន្ធ) GSP ដក ​EBA បន្ថែម។ ចឹងបើឱ្យសុំពង្រីកទីផ្សារខុសពីអ្វីដែលគាត់បានទាមទាររាល់ថ្ងៃឱ្យគេកាត់ទីផ្សាររបស់កម្ពុជា»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យធនាគារឯកជន ជួយផ្តល់ឥណទានដល់វិស័យកសិកម្ម នៅក្នុងអត្រាការប្រាក់មួយដែលសមរម្យ ជាពិសេសក្នុងដំណាក់កាលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

លោក ឌួង ឆាយ
សន្តិសុខសង្គម១៧ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

Sokha Hotels

ព័ត៌មានពេញនិយម