Connect with us

ព័ត៌មានជាតិ

បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ស្របរដ្ឋធម្មនុញ្ញកម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា​ ដែលទើបធ្វើវិសោធនកម្ម នាពេលថ្មីៗនេះ គឺស្របនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៥នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តបតាមការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើពិនិត្យធម្មនុញ្ញភាពបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំ គឺក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹទ្ធសភាបានអនុម័តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។

បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានេះ មាន១៧ជំពូក ចែកចេញជា៨៩ប្រការ ចែងលម្អិតអំពីនីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការនានាព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយ ប្រទាក់ក្រឡាគ្នាពីបទប្បញ្ញត្តិមួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័សនូវទំនាក់ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត។

ភាពចាំបាច់នៃការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ក្នុងគោលបំណងសំខាន់ គឺធានាការអនុវត្តមុខងារព្រឹទ្ធសភាឱ្យបានសមស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសង្គម ការវិវត្តសេដ្ឋកិច្ច និងបច្ចេកវិទ្យាទំនើប ព្រមទាំងបំពេញសេចក្តីត្រូវការចាំបាច់សម្រាប់ឱ្យដំណើរការរបស់ព្រឹទ្ធសភា ក្នុងនីតិកាលទី៥ ប្រព្រឹត្តទៅកាន់តែប្រសើរថែមទៀត ឆ្លើយតបនឹងទស្សនវិស័យរបស់ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។


ការធ្វើវិសោធនកម្មនេះ ក៏ឆ្លុះបញ្ចាំងចំណុចសំខាន់មួយចំនួនដែលជាភាពចាំបាច់ ដើម្បីកែសម្រួលទាំងទិដ្ឋភាពទម្រង់ និងទិដ្ឋភាពខ្លឹមសារ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៥ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

Sokha Hotels

ព័ត៌មានពេញនិយម