ព័ត៌មានជាតិ
កម្ពុជា ឈ្នះមេដាយចំនួន ២ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៥
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសថា កម្មវិធីចំនួន ២ របស់ កម្ពុជា បានឈ្នះមេដាយមាស និងប្រាក់ នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៥ ដែលរៀបចំនៅព្រះរាជាណាចក្រថៃ ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ ប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥។

បើតាមក្រសួងប្រៃសណីយ៍កម្មវិធីចំនួន ២ របស់កម្ពុជាដែលបានឈ្នះមេដាយនោះ រួមមាន ៖ ១. កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ (Machine Translation for Khmer Braille) ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃ ក.ប.ទ. ទទួលបានជ័យលាភី មេដាយមាស (លេខ១)និង ២.កម្មវិធី Tenbox ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Wave Asia Co., Ltd. ទទួលបានជ័យលាភី មេដាយប្រាក់ (លេខ២)។

ក្រសួងប្រៃសណីយ៍ បន្តទៀតថា នៅក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៥ នេះ ប្រទេសសមាជិកអាស៊ានទាំង ១០ បានសម្រិតសម្រាំងផលិតផល និងសេវាឌីជីថល (Digital Products and Services) ល្អៗ ចំនួន ១២០ មកធ្វើការប្រកួតប្រជែង ដោយត្រូវបែងចែកជា ៦ ផ្នែក រួមមាន ៖ ១) ដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ២) ដំណោះស្រាយ ឌីជីថលក្នុងការផ្តល់សេវាវិស័យឯកជន ៣) ដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថល ៤) ដំណោះស្រាយសម្រាប់ មាតិកាឌីជីថល ៥) ដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថល និង ៦) ដំណោះស្រាយសម្រាប់នវានុវត្តន៍ឌីជីថល។

ក្រោយបានឆ្លងកាត់វគ្គជម្រុះជាច្រើនលើក គម្រោងទាំងពីរ ត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពផ្ដាច់ព្រ័ត្រផ្សេងទៀត ហើយជាលទ្ធផល កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ ទទួលបានជ័យលាភី មេដាយមាស លើដំណោះស្រាយសម្រាប់បរិយាបន្នឌីជីថលល្អបំផុតរបស់អាស៊ាន និង – Tenbox – ទទួលបានជ័យលាភី មេដាយប្រាក់ លើដំណោះស្រាយសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតរបស់អាស៊ាន។

ក្រសួងប្រៃសណីយ៍ បន្ថែមថា “កម្មវិធីបកប្រែភាសាប្រៃយ៍ខ្មែរ” គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញា សិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរទៅភាសាខ្មែរប្រៃយ៍ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីលើកកម្ពស់គុណភាពសិក្សារបស់កុមារ និងសិស្សានុសិស្សដែលពិការភ្នែក ឬ ខ្សោយគំហើញ ព្រមទាំងផ្តល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ឱ្យកាន់តែបានលឿន និង មានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា កន្លងមក “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍” ក៏ធ្លាប់បានឈ្នះពានរង្វាន់ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដូចជា ជ័យលាភី “Best Digital Research and Innovation of the Year” ក្នុងកម្មវិធី ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២៤ និងទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) ឆ្នាំ ២០២៤ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

ចំពោះ “កម្មវិធី Tenbox” ជាផលិតផល នវានុវត្តន៍ឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ប្រើប្រាស់ដើម្បីស្វែងរក ជ្រើសរើស និងធ្វើការបញ្ជាទិញនូវផលិតផលពីអ្នកផ្គត់ផ្គង់ដោយស្វ័យប្រវត្តិ ងាយស្រួល និងឆាប់រហ័ស។

គូសបញ្ជាក់ថា “កម្មវិធី Tenbox” ក៏ជាម្ចាស់ជ័យលាភីធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២៣ ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ