ព័ត៌មានជាតិ
ស្នងការនគរបាលរាជធានី គ្រោងបង្កើតក្រុមសមត្ថកិច្ចចល័តដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី ២០ ខែ មករា ២០២៥ នេះ លោក នឹងបង្កើតក្រុមសមត្ថកិច្ចចល័តដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ គោលដៅអនុវត្តក៏ដោយ។

លោកស្នងការក៏បានឱ្យដឹងទៀតថា លោកនឹងធ្វើផែនការមួយនេះ គោរពជូនលោកអភិបាលរាជធានីភ្នំពេញ ,គោរពជូនលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងគោរពស្នើសុំ លោកអភិសន្តិបណ្ឌិត ស សុខា ដើម្បីបង្កើតក្រុមល្បាតចល័តចរាចរណ៍។លោកស្នងការ បានបន្តឱ្យដឹងថា ការបង្កើតក្រុមល្បាតចល័តនេះ គឺមិននៅនឹងគោលដៅអនុវត្តទេ ហើយយើងមិនមែនចេះតែជិះនោះទេ គឺយើង ឈរនៅគោលដៅណាមួយ ចាំមើលស្ថានភាពអ្នកបើកបររថយន្ត ឬ ម៉ូតូ ក្នុងស្ថានភាពស្រវឹង បើកវ៉ាជែងក្រុមល្បាតនឹងបើតាម មើលថាគាត់មានស្ថានភាពស្រវឹងហើយ គឺក្រុមល្បាតទៅបញ្ឈប់អ្នកបើកបរនោះភ្លាមតែម្តង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ គោលដៅអនុវត្តក៏ដោយ។

លោកស្នងការក៏បានបញ្ជាក់ថា នេះជាផែនការ លោកបានសរសេររួចហើយ នៅតែធ្វើរបាយការណ៍គោពស្នើសុំគោលការអនុវត្ត។

ជាមួយគ្នានោះ នៅព្រឹកថ្ងៃទី២០ មករា ២០២៥ លោកក៏បានប្រជុំរៀបចំប្រគល់ភារកិច្ចទៅឱ្យលោកស្នងការរង ពាក់ព័ន្ធដែលចុះជួយតាមខណ្ឌ ជាពិសេសលោកស្នងការ បានចង្អុលបង្ហាញទៅស្នងការរង និងនាយការិយាល័យជំនាញចរាចរណ៍ ឱ្យសិក្សាជូនយោបល់ ទី១ .ប្រែប្រួលប្តូរម៉ោងត្រួតពិនិត្យជាតិស្រវឹងទី២ បង្កើនថ្ងៃត្រួតពិនិត្យជាតិស្រវឹង ហើយផ្លាស់ប្តូរពេលវេលា និងគោលដៅភូមិសាស្ត្រ ។

ចុងក្រោយ លោកស្នងការបានឱ្យដឹងថា យ៉ាងយូរថ្ងៃទី២១ ខែមករា នេះនឹងមានការប្រែប្រួល ព្រោះលោកឱ្យក្រុមការងារបញ្ចប់ការសិក្សានៅថ្ងៃទី២០ មករា នេះ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ