ព័ត៌មានជាតិ
ស្ពានខ្ពស់ជាងគេតាមផ្លូវជាតិលេខ ១០ សម្រេចបាន ៩៣% គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនានេះ
គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ ពីខេត្តបាត់ដំបងដល់ទីរួមខេត្តកោះកុងសម្រេចបាន ៩៦,១៦% ខណៈដែលស្ពានខ្ពស់ជាងគេកម្ពស់ ៧៥ ម៉ែត្រ សាងសង់នៅតាមបណ្តោយផ្លូវជាតិថ្មីនេះ ក៏សម្រេចបាន ៩៣% ហើយគ្រោងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននៅចុងខែមីនា ឆ្នាំ ២០២៥។
ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៩៦,១៦%។ នេះបើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។


ផ្លូវជាតិលេខ១០ បច្ចុប្បន្នអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបាន តែត្រូវមានការប្រុងប្រយ័ត្នដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ។
មន្រ្តីក្រសួងសាធារណការបានបង្ហាញពីស្ថានភាពផ្លូវជាតិលេខ ១០ ដែលកំពុងស្ថាបនាដោយវឌ្ឍនភាពកន្លែងខ្លះបានចាក់កៅស៊ូរួចរាល់ និងកន្លែងខ្លះកំពុងក្រាលថ្មឈានទៅចាក់កៅស៊ូ រួមសំណង់ស្ពានខ្ពស់ជាងគេដែលនឹងឈានទៅសាងសង់បញ្ចប់ក្នុងពេលឆាប់ៗនេះ។
ស្ថានភាពនៃការសាងសង់កំណាត់ផ្លូវនេះគឺ ពី PK0 (សំឡូត)-PK60 (ក្រពើពីរ) បានក្រាលកៅស៊ូ DBST រួចរាល់ ,ពី PK 60-PK 85 នៅក្រួសក្រហម និងកំពុងចាក់ថ្មធ្វើស្រទាប់គ្រឹះបាញ់កៅស៊ូ, ពីPK 85-PK112 (អូរសោម) បានក្រាលកៅស៊ូ DBST រួចរាល់, ពីPK 112 -PK 175 កំពុងបាញ់កៅស៊ូ DBST( បញ្ជាក់ ពី PK 122 ដល់ PK129 ប្រើប្រាស់ផ្លូវចាស់ដែលជាផ្លូវក្រួសក្រហមវាងស្ពានខ្ពស់) និងពី PK 175-PK 198 (កោះកុង) ក្រាលកៅស៊ូ DBST រួចរាល់។
ផ្លូវជាតិលេខ១០ សាងសង់ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ ខែ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង