Connect with us

ព័ត៌មានជាតិ

ឃុំ​សំពៅពូន​ ៣​ ថ្ងៃជាប់គ្នា មាន​អ្នក​ឆ្លងកូវីដ ជាង​មួយ​រយនាក់ អាជ្ញាធរ​ចុះ​បិទ​ភូមិ ៣ បន្ថែម​ទៀត

បានផុស

នៅ

ឃុំ​សំពៅ​ពូន​នៅ​តែ​បន្ត​រកឃើញ​ករណី​ឆ្លង​ច្រើន​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា។ ជា​មជ្ឍមណ្ឌល​កាស៊ីណូ​ដ៏​ធំ​ជាប់​ព្រំដែន​វៀតណាម ត្រឹម​ព្រឹកនេះ បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី ២០ នាក់​ទៀត​ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប ២១ នាក់​របស់​ខេត្ត​កណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត​កណ្តាល​បានសម្រេច​បិទ​ភូមិ​ចំនួន​៣​ទៀត​នៅ​ក្នុង​ឃុំ​សំពៅ​ពូន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ​។ ភូមិ​ទាំង ៣ មាន​ភូមិ​ព្រែក​សឹង្គ ភូមិ​ព្រែក​ជ្រៃ​និង​ភូមិ​ព្រែក​ស្បូវ​។

ភូមិ​ទាំង ៣ ជា​មូលដ្ឋាន​នៃ​កាស៊ីណូ​ទាំង ៦ ជាប់​ព្រំដែន​វៀតណាម ហើយ​អាជ្ញាធរ​ចុះ​បិទ​ការចេញចូល​​របស់​ប្រជាពលរដ្ឋ។

លោក គង់ ​សោ​ភ័​ណ្ឌ​អភិបាលខេត្ត​កណ្តាល​ធ្លាប់បាន​មានប្រសាសន៍ថា​ បើ​ទោះ​ជា​មាន​ការ​កើន​ឡើង​នៃ​អ្នក​ផ្ទុកមេរោគ​កូ​វីត​-១៩ នៅ​ឃុំ​សំពៅពូន របស់​ស្រុក​កោះធំ តែ​អាជ្ញាធរ​នៅ​តែអាច​ធ្វើ​ការ​គ្រប់គ្រង​ស្ថានការ ព្រោះថា​អ្នក​ដែល​រក​ឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ គឺជា​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​កាស៊ីណូ និង​មិនបាន​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ខាងក្រៅ​ឡើយ។

លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក កាល​ពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ពិនិត្យ និង​ជួយ​រៀបចំ​វិធានការ​ដើម្បី​គ្រប់គ្រង​ទីតាំង​ដែល​ទើបបាន​ប្រែក្លាយជា​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​កន្លែង​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​នេះ​នៅ​តំបន់​ជ្រៃ​ធំ​។​

ការអញ្ជើញ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​ឆ្លើយតប​ទៅនឹង​សំណូមពរ​ពី​អាជ្ញាធរ​ខេត្តកណ្តាល ដែល​កំពុងធ្វើការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​ដោយសារ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ខេត្ត​មានការ​កើន​ឡើងជា​គំហុក​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ជាពិសេស​នៅ​តំបន់​ជ្រៃ​ធំ​តែម្តង ដែល​ក្រុមការងារ​បច្ចេកទេស​សុ​ខា​ភិ​បាល ត្រូវ​រៀបចំ​វិធានការ ដើម្បី​គ្រប់គ្រង​ទីតាំង​ដែល​ទើបបាន​ប្រែក្លាយជា​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​កន្លែង​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​តំបន់​នេះ​ផងដែរ​។​

សូមបញ្ជាក់ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកណ្តាល នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មានការ​កើន​ឡើងជា​គំហុក​។ ត្រឹម​តែ ៣ ថ្ងៃ​ជាប់​គ្នា រកឃើញ​អ្នក​ឆ្លង​ជាង​មួយ​រយនាក់ ហើយ​ផ្ទុះ​ខ្លាំង​នៅ​ថ្ងៃ ១៥ មីនា រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ រហូតដល់​ចំនួន​៦៤​នាក់ ស្ថិត​នៅ​ឃុំ​សំពៅពូន ស្រុក​កោះធំ​ខេត្ត​កណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

ក្រុង​ហូជីមិញ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​បាន​ជាង ២៣​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃៗ

សន្តិសុខសង្គម៣ នាទីutes មុន

មេការសំណង់ជនជាតិចិនម្នាក់ធ្លាក់ពីអគារកំពុង​សាង​សង់​ជាន់ទី៤២ ​ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងស្លាប់ភាមៗ

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្តល់សេវាបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នជូនសិស្សានុសិស្សថ្នាក់៩ និងទី១២

កីឡា២៧ នាទីutes មុន

សួន ចាន់ណារ៉ូ ថា យុវជនវិសាខាកាន់តែល្អ បើមាន​​​​​​​​​​​​​​​​​​ឱកាសបង្ហាញសមត្ថភាពច្រើន

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

លោក ត្រាំ៖ ជំនួប​ជាមួយ​ ពូទីន កំពុង​ត្រូវ​បាន​រៀបចំ​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម