ព័ត៌មានជាតិ
ខេត្តរតនគិរី មានវត្តអារាម៤០វត្ត និងព្រះសង្ឃ៣៥៤អង្គ មាន២៦អង្គ ជាជនជាតិដើមភាគតិច
បច្ចុប្បន្ន នៅទូទាំងខេត្តរតនគិរី មានវត្តចំនួន៤០ វត្ត មានព្រះសង្ឃចំនួន៣៥៤អង្គ ក្នុងនោះ ព្រះសង្ឃជាជនជាតិដើមភាគតិច។ នេះបើតាមការឱ្យដឹងរបស់លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តរតនគិរី នៅក្នុងពិធីប្រជុំផ្សព្វផ្សាយអនុសំវច្ឆរៈដែលបានធ្វើឡើងនៅសាលាខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី។

លោក ទេព ណារ៉ា បានឱ្យដឹងទៀតថា ក្នុងចំណោមព្រះសង្ឃទាំង ៣៥៤អង្គនេះ ព្រះសង្ឃជាជនជាតិទំពួនមានចំនួន១៧អង្គ ព្រៅមានចំនួន២អង្គ ចារ៉ាយមាន១អង្គ កាចក់មាន១អង្គ លុនមាន៥អង្គ និងឡាវចំនួន៩០អង្គ។ ចំពោះវិស័យពុទ្ធិកសិក្សាក្នុងឆ្នាំសិក្សា២០២៤-២០២៥ នៅទូទាំងខេត្តវិញ មានសាលាធម្មវិន័យចំនួន៤សាលា(៤វត្ត) មានសមណសិស្ស សិស្សចំនួន១៤០ អង្គ/នាក់ ពុទ្ធិកបឋមសិក្សា មាន៣សាលា (៣វត្ត) មានសមណសិស្ស សិស្សចំនួន ១៣៤ អង្គ/នាក់ ។

លោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី បានលើកឡើងថា ដោយមានការខិតខំយកអស់កម្លាំងកាយចិត្តរបស់ព្រះមេគណ ខេត្តទាំងពីរគណៈ ព្រះអនុគណក្រុង ស្រុក ព្រះគ្រូហៅអធិការវត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានធ្វើឱ្យព្រះពុទ្ធសាសនាក្នុងខេត្តរតនគិរី មានការរីកចម្រើនជាបន្តបន្ទាប់។ លោកគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញលេញខាងជំនឿ។ សេរីភាពខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

លោកថា ដើម្បីឱ្យស័ក្តិសមនឹងខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថាព្រះពុទ្ធសាសសនាជាសាសនារបស់រដ្ឋ គឺទាំងអស់គ្នា ត្រូវខិតខំអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យបានខ្ពង់ខ្ពស់ឡើងមួយកម្រិតថ្មីទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត មើលឃើញកាន់តែបានអំពីភាពចាំបាច់ និងបន្ទាន់សម្រាប់ការប្រតិបត្តិតាមបរមពពុទ្ធឱវាទ ដែលផ្តោតលើការមិនធ្វើនូវអំពើរអាក្រក់គ្រប់យ៉ាង ការប្រព្រឹត្តនូវអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ជាគុណតម្លៃសំខាន់ចាំបាច់សម្រាប់ជួយឱ្យសង្គមមានសុខដុមរមនា៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ