Connect with us

ព័ត៌មានជាតិ

មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បំភ្លឺ​ករណី​រថយន្ត​គិលានសង្គ្រោះ​ពេទ្យ​ដាក់​សព​នៅ​ពាក់​កណ្ដាលផ្លូវ​

បានផុស

នៅ

មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ចេញ​សេចក្ដីបំភ្លឺ​ព័ត៌មាន​ថា យោងតាម​ការចុះផ្សាយរ​បស់​អ្នកសារព័ត៌មាន និង​បណ្តាញ​សង្គម​នានា​ដែល​បាន​ចុះផ្សាយ​នាពេល​កន្លងមក​ពាក់ព័ន្ធ​ករណី​រថយន្ត​គិលានសង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី បាន​ដឹកបញ្ជូន​សព​ស្ត្រី​ម្នាក់​​ដាក់​ចោល​កណ្ដាល​ផ្លូវ​ទុក​ឲ្យ​គ្រួសារ​ដឹក​សពដោយ​ខ្លួនឯង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក់ព័ន្ធ​ការ​ចុះផ្សាយ​ខាងលើ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី សូម​ធ្វើការ​បំភ្លឺ ព័ត៌មាន​ជូន​សារ​ធា​រណ​ជន អ្នកសារព័ត៌មាន និង​បណ្តាញ​សង្គម​នានា ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ទីរពេទ្យបង្អែក​ខេត្ត បានអនុញ្ញាត​ឲ្យ​រថយន្ត​គិលានសង្គ្រោះ ម៉ាក​ឡង់​គ្រី​ស័​រ ពាក់​ស្លាក​លេខ​រដ្ឋ ១២-២-០១២៩ បើកបរ ដោយ​ឈ្មោះ អ៊ិន ប៊ុន​ឡេង បាន​ដឹកបញ្ជូន​សព​ស្ត្រី​ម្នាក់​ឈ្មោះ គឹ្វ​ម ម៉ក់ អាយុ​៣១​ឆ្នាំ ទៅ​លំនៅដ្ឋាន នៃ​សព ដែល​ស្ថិតនៅ​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ លុះដល់​ចំណុច​ត្រង់​ស្ពាន​អូរ​លីង ស្ថិតនៅ​ក្បែរ​ភូមិ​ឈួន ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី អ្នកបើកបរ​រថយន្ត ឈ្មោះ អ៊ិន ប៊ុន​ឡេង បានសម្រេច​ចិត្ត​ដាក់​សព​ស្ត្រី​ឈ្មោះ គឹ្វ​ម ម៉ក់ អាយុ​៣១​ឆ្នាំ ចុះ​ដោយ​ឯកឯង​។ ហើយ​សព​របស់​ស្ត្រី​នោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​បន្ត​ដោយ​ម៉ូតូ​ទៅ​លំនៅដ្ឋាន​របស់ខ្លួន​។​

​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បញ្ជាក់ថា «​ក្នុងករណីនេះ វា​ជា​ទង្វើ​ផ្ទាល់​របស់​សាមីខ្លួន​អ្នកបើកបរ​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ទៅនឹង​វិជ្ជាជីវៈ​សុខាភិបាល និង​មិនបាន​អនុវត្តតាម​ការណែនាំរ​បស់​អង្គភាព​។ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី ពិតជា​មានការ​សោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​»​។

​ជាមួយនេះ មន្ទីរ​សុខាភិបាល​ខេត្ត អះអាងថា «​មន្ទីរ បាននិងកំពុង​រៀបចំ​ដាក់ទណ្ឌកម្ម​វិន័យ​តាម​នីតិវិធី​រដ្ឋបាល ស្របតាម​កម្រិត​ទម្ងន់​កំហុសឆ្គង​ដល់​អ្នកបើកបរ​រូបនោះ​»៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម