Connect with us

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍទៅជាសភាឌីជីថល

បានផុស

នៅ

អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល ស្របតាមគោលដៅ និងចក្ខុវិស័យក្នុងការដឹកនាំរបស់សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់រដ្ឋសភា បម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យកាន់កាន់តែច្រើនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការអភិវឌ្ឍស្ថាប័នរដ្ឋសភា ទៅជាសភាឌីជីថលនេះ ក្រុមការងារមួយត្រូវបានបង្កើតឡើង ដែលមានលោក ឃួន ដាវិត ជាប្រធាន និងបានកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ទាំងការងារបច្ចេកទេស និងខ្លឹមសារ។ ក្រុមការងារនេះ ក៏បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអំពីដំណើរការរៀបចំអភិវឌ្ឍរដ្ឋសភា ទៅជាសភាឌីជីថល កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលដឹកនាំកិច្ចប្រជុំដោយលោក ឃួន ដាវិត និងលោក កែវ ពិសិដ្ឋ ដែលជាអគ្គលេខាធិការរងរដ្ឋសភា។ បើតាមលោក ឃួន ដាវិត រយៈពេលប្រមាណ៨ខែមកនេះ ក្រុមការងារបានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនធំក្នុងការអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល។

លោក ឃួន ដាវិត បានបញ្ជាក់ថា ក្រុមការងារបានសម្រេចមួយជំហ៊ានធំលើបញ្ហាបច្ចេកទេស ក្រោយពីបានសិក្សាដកស្រង់បទពិសោធន៍នៅបណ្តាប្រទេសមួយចំនួន ទាំងក្នុងតំបន់ និងអឺរ៉ុប រូមមាននៅរដ្ឋសភាសិង្ហបុរី រដ្ឋសភាកូរ៉េខាងត្បូង រដ្ឋសភាថៃ រដ្ឋសភាវៀតណាម និងរដ្ឋសភាបារាំង ជាដើមនោះ ក្រុមការងារសភាឌីជីថល (E- Parliament) របស់រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធ​​​ និងក្រុមហ៊ុនឯកជនមួយចំនួនលើការបំពាក់សម្ភារៈបច្ចេកទេស។

លោកប្រធានក្រុមការងារ គូសបញ្ជាក់ថា ការរៀបចំកម្មវិធី Software បានកំពុងដំណើរដោយយកចិត្តទុកដាក់ និងដោយរលួន ពោលគឺការងារ Software ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការកំណត់ Customize ដែលជាផ្នែកសំខាន់មួយ ហើយការងារ Software នេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ផ្ដើមដឹកនាំស្ថាប័នរដ្ឋសភា នីតិកាលទី៧នេះ សម្តេច ឃួន សុដារី បានដាក់ចេញនូវផែនការធ្វើកំណែទម្រង់ស្ថាប័នស៊ីជម្រៅ មានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ធ្វើកំណែទម្រង់ហិរញ្ញវត្ថុសធារណៈ ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់រដ្ឋសភា នៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ ក្នុងនោះ សម្តេចក៏បានផ្តល់អាទិភាពលើការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាស្ថាប័នសភាឌីជីថល ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលនយោបាយរាជរដ្ឋាភិបាល និងបច្ចេកវិទ្យាផងដែរ។ សភាឌីជីថល ត្រូវគេរំពឹងថា នឹងជំរុញប្រសិទ្ធភាពការងាររបស់រដ្ឋសភាកាន់តែលឿនរហ័ស តម្លាភាព និងសមធម៌។

លោក ឃួន ដាវិត លើកឡើងឱ្យដឹងថា ដើម្បីសម្រេចបាននូវផែនការតាមការចង្អុលបង្ហាញរបស់សម្តេចប្រធានរដ្ឋសភា កន្លងមកថ្មីៗនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញទៅសិក្សាស្វែងយល់អំពីប្រព័ន្ធអនុវត្តការងារសភាឌីជីថលនៅប្រទេសជាច្រើននៅក្នុងនោះមាននៅរដ្ឋសភាប្រទេសបារាំងមួយដែរ។ ភាគីបារាំងបានសន្យាជួយរដ្ឋសភាកម្ពុជាក្នុងការកសាងសមត្ថភាព ការពិគ្រោះយោបល់ផ្នែកបច្ចេកវិទ្យា ក៏ដូចជាផ្តល់ទស្សនាទានលើការរៀបចំកម្មវិធី​(Program)​ សភាឌីជីថលនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក បន្តថា រដ្ឋសភាបារំាងបានចែករំលែកចំណេះដឹង និងបានពន្យល់អំពីប្រព័ន្ធអនុវត្តការងាររបស់សភាឌីជីថល ដែលក្នុងនោះមានការគ្រប់គ្រង App ការគ្រប់គ្រង Software វិធីសាស្ត្រធ្វើការរបស់តំណាងរាស្ត្រ និងការគ្រប់គ្រងធនធានមនុស្ស ជាដើម។

តាមការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមការងារ និងដោយមានការគាំទ្រ ការលើកទឹកចិត្តពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំរដ្ឋសភាគ្រប់លំដាប់ថ្នាក់ លោក ឃួន ដាវិត និងឯលោក កែវ ពិសិដ្ឋ មានសុទិដ្ឋិនិយមថា មិនយូរទេ រដ្ឋសភាកម្ពុជា នឹងប្រែក្លាយជាសភាឌីជីថល ដូចសភាបណ្តាប្រទេសជឿនលឿនក្នុងសកលលោក។ ប្រការនេះ ក៏ជាមោទនភាពមួយរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសការទទួលបានសេវាពីតំណាងរាស្រ្តរបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន រហ័សនិងប្រកបដោយប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណធំជាងគេ បន្ត​ទាក់ទាញ​ពលរដ្ឋ​ចូលរួម​កុះកររាប់​មុឺននាក់

ព័ត៌មានជាតិ៤៣ នាទីutes មុន

អំឡុង​ចូលឆ្នាំ​ចិន ព្រែកកាំពីលេចធ្លោទាក់ទាញ​ទេសចរ​មក​លេង​ច្រើន​ជាងគេ​ នៅ​ខេត្តក្រចេះ

Tak Chek
ជីវិតកម្សាន្ដ១ ម៉ោង មុន

បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តកែប៖ ក្តាម​សេះ​ខេត្ត​កែប​មាន​រសជាតិ​​ឆ្ងាញ់ ដោយសារ​មាន​ស្មៅ​សមុទ្រ​ជា​ចំណី​ពិសេស

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរសង្កាត់ផ្សារកណ្តាលទី១ ជូនដំណឹងដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវព្រះស៊ីសុវត្តិ ពីការរៀបចំ ផ្លូវថ្មើរជើង

សន្តិសុខសង្គម១៧ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម២១ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២២ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម