ព័ត៌មានជាតិ
ពលរដ្ឋធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចហ៊ុនសែនក្រុងសួង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមអនុវត្តន៍វិធានការពារ អនាម័យ បង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការចុះចែកអំណោយកាកបាទក្រហមកម្ពុជា ដោយសំណេះសំណាល និងពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់សម្តេចទាំងទ្វេ ដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ឲ្យបង្កើនការការពារ ប្រុងប្រយ័ត្ន និងចេះអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ ខណៈដែលព្រឹត្តិការណ៍២០កុម្ភៈមិនទាន់រលត់បាត់ទៅវិញ។

ក្នុងនោះដែរ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំ ដល់រដ្ឋបាលស្រុកនីមួយៗ ដើម្បីរៀបចំមណ្ឌលចត្តាឡីស័ក ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះ ការត្រៀមមករៀបចំមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលស្រុក នាពេលនេះ គឺជាការត្រៀមលក្ខណៈ ក្នុងករណីដែលមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត មានចំនួនអ្នកពាក់ព័ន្ធ និងអ្នកសង្ស័យ ករណីកូវីដ១៩ មកធ្វើចត្តាឡីស័ក លើសពីចំនួននៃការត្រៀមទុករបស់រដ្ឋបាលខេត្តនោះ ។

លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ វិទ្យាល័យហ៊ុនសែនក្រុងសួង នេះមានចំនួន៤៩នាក់ ហើយក្រុមគ្រូពេទ្យជួរមុខនៅតែបន្តតាមដាន មើលថែរទាំសុខភាព ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលដែលត្រៀមទុក និងបន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ១៩ ពិសេសគ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់ តាមគ្រប់រូបភាព ដោយធ្វើជាយុទ្ធនាការផ្សព្វផ្សាយរួមគ្នា នូវច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពីទោសទណ្ឌ និងការផាកពិន័យ ពិសេសមាត្រា០៧ មាត្រា០៨ និងមាត្រា០៩ ជាការបញ្ជ្រាបដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងគ្រប់ស្រទាប់មហាជននៅគ្រប់មូលដ្ឋានទូទាំងខេត្តឲ្យបានដឹង និងយល់ច្បាស់៕
អត្ថបទ ៖ ហុង ម៉េងហៀ


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង