Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ចុះត្រជាក់ខ្លាំងដល់១៥អង្សា ពលរដ្ឋខ្លះនៅរក្សាទម្លាប់អង្គុយអាំងភ្លើងជុំគ្នាបំបាត់ភាពរងានាពេលព្រឹក

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី បានបង្ហាញឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដោយទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិនខ្សោយ ស្ថានភាពបែបនេះធ្វើឱ្យធាតុអាកាសមានសីតុណ្ហភាពពី១៥ °c ដល់ ២៧ °c (អង្សាសេ) ខ្យល់បក់មកពីទិសបូព៌ មានល្បឿនខ្យល់ពី ២-៥ ម៉ែត្រ/វិនាទី។ ស្ថានភាពបែបនេះ ធ្វើឱ្យខេត្តមណ្ឌលគិរីបន្តចុះត្រជាក់៣ថ្ងៃជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឈមនឹងស្ថានភាពអាកាសធាតុចុះត្រជាក់នេះ ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ទាំងប្រជាពលរដ្ឋទូទៅ និងជនជាតិដើមភាគតិច បាននាំទៅទិញអាវរងាផ្សេងៗពាក់ដណ្តប់ខ្លួនឱ្យបានកក់ក្តៅ។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះ គេក៏សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួន បានបន្តរក្សានូវទម្លាប់អង្គុយអាំងភ្លើងជុំគ្នានៅមុខផ្ទះ ក្រោយផ្ទះ ឬចំហៀងផ្ទះនាពេលព្រឹកព្រលឹម ដើម្បីបំបាត់ភាពរងា មុនចេញទៅប្រកបរបររកស៊ីផ្សេងៗ។

លោក ឈួន ពៅ អាយុ៦៧ឆ្នាំ រស់នៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននិយាយថា ឱ្យតែរដូវរំហើយធ្លាក់ខ្យល់ចូលមកដល់ គាត់តែងតែនាំគ្នីគ្នានៅក្បែផ្ទះភូមិផងរបងជាមួយ បង្កាត់ភ្នក់ភ្លើងអាំងកម្តៅខ្លួននាពេលព្រឹកជាប្រចាំ ដើម្បីបំបាត់ភាពរងាតាមភូមិស្រុករបស់ពួកគាត់។ គាត់បន្ថែមថា ការនាំគ្នាអាំងភ្នក់ភ្លើងនេះ ពេលថ្ងៃខ្លះមិនមែនខ្វះមិនបាននោះទេ ប៉ុន្តែ គឺអាំងភ្លើងដើម្បីបានជជែកពិភាក្សាក្នុងនាមភូមិផងរបងជាមួយ បង្កើនភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា។ លោកបញ្ជាក់ថា នៅក្នុងខេត្តមណ្ឌលគិរី នៅតែត្រជាក់គ្រប់រដូវកាល ដូច្នេះការពាក់អាវរងាតែមួយមុខនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់គាត់ទេ ពោល គឺនៅតាមជនបទ ក៏ដូចតាមទីក្រុង គាត់ និងពលរដ្ឋដទៃទៀតនៅតែបន្តប្រពៃណីការនាំគ្នាបង្កាត់ភ្នក់ភ្លើងអាំងនៅវេលាពេលព្រឹកព្រលឹម មុននឹងចេញទៅប្រកបការងារអាជីវកម្មផ្សេងៗ។

ជាការកត់សម្គាល់ ទម្លាប់នាំគ្នាបង្កាត់ភ្លើងអាំងកម្តៅខ្លួនជុំគ្នានេះ មិនមែនតែមាននៅក្នុងខេត្តមណ្ឌលគិរីនោះទេ ខេត្តជាប់គ្នារតនគិរី ក៏មានប្រជាពលរដ្ឋខ្លះ ជាពិសេស ជនជាតិដើមភាគតិច នៅរក្សាទម្លាប់បែបនេះផងដែរ។ ចំណែក នៅតាមបណ្តាតំបន់ដាច់ស្រយាលផ្សេងៗនៅក្នុងខេត្តនានានៅក្នុងប្រទេសកម្ពុជា ក៏នៅមាន​ប្រជាពលរដ្ឋខ្លះនៅរក្សាទម្លាប់អាំងភ្លើងជុំគ្នានេះ ប៉ុន្តែ បើប្រៀបធៀបនឹងពេលមុន គឺទម្លាប់នេះ ត្រូវបានប្រជាពលរដ្ឋភាគច្រើនបោះបង់ចោល ដោយសារតែកន្លែងខ្លះអាកាសធាតុមិនសូវត្រជាក់ខ្លាំងដូចនៅខេត្តរតនគិរី និងមណ្ឌលគិរី។ មួយទៀតដែលសំខាន់នោះ គឺប្រជាពលរដ្ឋភាគច្រើន បានបោះបង់ទម្លាប់អង្គុយអាំងភ្លើងនេះចោល ដោយទៅធ្វើការងារបញ្ចេញកម្លាំងជំនួសវិញ ដែលវាចំណេញទាំងការងារផង និងអាចបំបាត់ភាពរងាក្នុងពេលជាមួយគ្នាផងបានដែរ៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម