ព័ត៌មានជាតិ
ខេត្តស្វាយរៀង មានសណ្ឋាគារបើកដំណើរការ ៣៨ កន្លែង ប្រមូលផ្តុំភាគច្រើននៅក្រុងស្វាយរៀង និងក្រុងបាវិត
ខេត្តស្វាយរៀង ដែលជាខេត្តសេដ្ឋកិច្ចដ៏ធំមួយបានក្លាយជាគោលដៅសម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ខណៈដែលខេត្តជាប់ព្រំដែនវៀតណាមនេះមានតំបន់សេដ្ឋកិច្ចពិសេស ៩ កន្លែងកំពុងបើកដំណើរការ ជាមួយសហគ្រាសរោងចក្ររាប់រយកន្លែង។
ជាមួយសក្ដានុពលសេដ្ឋកិច្ចដ៏ធំ ខេត្តស្វាយរៀងក៏មានការវិនិយោគផ្នែកសេវាកម្មស្នាក់នៅ ហើយបើតាមមន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា ខេត្តស្វាយរៀងបច្ចុប្បន្នមានសណ្ឋាគារចំនួន ៣៨ កន្លែងរួមទាំងផ្ទះភ្ញៀវមានចំនួន ៨៣ កន្លែងកំពុងបើកអាជីវកម្ម។

សណ្ឋាគារនិងផ្ទះភ្ញៀវភាគច្រើនប្រមូលផ្តុំនៅតំបន់ប្រជុំជនសំខាន់ចំនួនពីរ គឺនៅក្រុងស្វាយរៀង និងក្រុងបាវិត ដែលជាច្រកព្រំដែនចេញចូលជាមួយប្រទេសវៀតណាម។
ក្រៅពីសេវាកម្មស្នាក់នៅ ខេត្តក៏មានអាជីវកម្មទេសចរណ៍កំពុងបើកដំណើរការរួមមានភោជនីយដ្ឋាន និងអាហារដ្ឋានមានចំនួន ៩៨ កន្លែង អាជីវកម្មម៉ាស្សា និងស៉្បាមានចំនួន ៣៩ កន្លែង អាជីវកម្មខារ៉ាអូខេមានចំនួន ៤១ កន្លែង អាជីវកម្មរង្គសាល និងឌីស្កូតែកមានចំនួន ០៧ កន្លែង អាជីវកម្មបៀហ្គាឌិនមានចំនួន ២ កន្លែង រួមទាំងអាជីវកម្មកីឡាហែលទឹកមានចំនួន ០៣ កន្លែង។
ភូមិសាស្រ្តខេត្តស្វាយរៀង ចែកចេញជា ២ ក្រុង ៦ ស្រុក ៦៨ ឃុំ ១២ សង្កាត់ និង ៦៩០ ភូមិ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៧៤ ៦៣៥ នាក់ ស្មើនឹង ១៦០ ៦១១ គ្រួសារ។ សេដ្ឋកិច្ចខេត្តមានទំហំប្រមាណ ១.០៧៤,៥ លានដុល្លារអាមេរិក ស្មើនឹង ៤% នៃសេដ្ឋកិច្ចជាតិ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តគិតត្រឹមឆ្នាំ ២០២២។
ក្នុងនោះការចូលរួមចំណែកពីវិស័យកសិកម្មមានប្រមាណ ៤៣,៧៦% វិស័យឧស្សាហកម្ម ៣៨,១២% និង វិស័យសេវាកម្ម ១៨,១២%។ ចំណូលសម្រាប់មនុស្សម្នាក់មានប្រមាណ ១.៥៩៤.៩ ដុល្លាអាមេរិក។
ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ កន្លែង កំពុងដំណើរការជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុនសរុប ២៧៦ កន្លែង និងបានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ៨៩ ៧៧០ នាក់៕

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច