ព័ត៌មានជាតិ
លោក យក់ ប៊ុនណា សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សា ត្រូវពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាលថ្លែងបែបនេះក្នុងពិធីធ្វេីបទបង្ហាញស្ដីពីការចុះអនុវត្តការងារសង្គមរបស់កម្មសិក្សាការីបញ្ចប់វគ្គវិក្រឹតការឆ្នាំ២០២៤ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

កម្មវិធីនេះ មានការអញ្ជេីញចូលរួមពីគណ:គ្រប់គ្រងសាលាលោក សុខ សេងយ៉ន លោក ស៊ុង វិនទិ លោក សាលី វណ្ណប៉ុក និងកម្មសិក្សាការី ១.វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ ២.វគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់គុណភាព ថ្នាក់គុណធម៌ និងថ្នាក់នវានុវត្តន៍ ៣.វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្នាក់មេត្តា និង៤.វគ្គវិក្រឹតការមន្រ្តីក្រមការថ្នាក់ករុណា។

ក្នុងពិធីនោះដែរ កម្មសិក្សាការីមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ បានលេីកយកនូវការងារសង្គមក្រោមប្រធានបទ ស្លាកលេខផ្ទះក្រោមម្លប់សន្តិភាព ដោយបានបង្ហាញពីភាពជោគជ័យ ដែលបានមកពីស្មារតីសាមគ្គីភាព ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍ បទពិសោធន៍ ចំណេះដឹង ទី១.បង្កើតឱ្យមានកិច្ចសហការល្អរវាងកម្មសិក្សាការីថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន ទី២.ទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ទី៣.ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងទាំងចំណេះដឹង ចំណេះធ្វើ សម្រាប់ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាផ្នែកមួយផ្សារភ្ជាប់ទ្រឹស្តី ទៅនិងសង្គមជាក់ ស្តែង ទី៤.ចេះធ្វើផែនការសកម្មភាព ផែនការថវិកា ចេះស្រឡាញ់គ្នា យកគោរពស្មារតីសម្រេចជា ក្រុមប្រកបដោយភាតរភាព ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសង្គម ទី៥.ចេះប្រឹក្សាស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍អំពីសកម្មភាព មនុស្សធម៌ដល់ប្រជាពលរដ្ឋក្នុងភូមិជាក់ស្តែង។

ថ្លែងក្នុងនាម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការឆ្នាំ២០២៤ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ឧស្សាហ៍ព្យាយាមនិងបានចូលរួមនៅសកម្មភាពសង្គមដើម្បីទទួលយកនូវបទពិសោធន៍ ចំណេះដឹងសម្រាប់ទៅអភិវឌ្ឍន៍មូលដ្ឋានក៏ដូចជាការងាររបស់ខ្លួននៅតាមអង្គភាពស្ថាប័នវិញ។

ក្នុងឱកាសនោះដែរ លោក យក់ ប៊ុនណា បានថ្លែងបន្តថា ការចូលរួមការងារសង្គមគឺពិតជានាំមកនៅបទពិសោធន៍និងចំណេះដឹងច្រើន ដែលកើតចេញពីការជំនះរាល់ឧបសគ្គនិងបញ្ហាលំបាកទាំងឡាយដែលបានជួបប្រទះក្នុងការអនុវត្តការងារជាក់ស្ដែងសម្រាប់ខ្លួនយើងហើយការលំបាកដែលយើងឆ្លងកាត់នេះជាបទពិសោធន៍និងសូមសំណូមពរដល់កម្មសិក្សាការី ទាំងអស់ពេលត្រឡប់ទៅកាន់ក្រសួង អង្គភាព របស់ខ្លួនវិញត្រូវយកចំណេះដឹងបទពិសោធន៍នៃការកសាងគម្រោងនេះទៅអនុវត្តហើយអ្នកដែលមិនធ្លាប់បង្កើតនូវគម្រោងត្រូវតែខិតខំបង្កើតគម្រោង ចំពោះអ្នកដែលធ្លាប់បង្កើតគម្រោងហើយត្រូវពង្រីកនូវគម្រោងរបស់ខ្លួនឲ្យបានកាន់តែធំសំដៅចូលរួមកសាងបាននូវសង្គមឬសហគមន៍មួយរីកចម្រើនជាមួយនិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទទួលបានការសាទរបន្ថែមទៀតពីពីប្រជាពលរដ្ឋក៏ដូចជាមិត្តរួមការងារទាំងអស់៕









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ