ព័ត៌មានជាតិ
មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុងពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ
Lauren Sanchez បានធ្វើឲ្យមានការរិះគន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីនាងស្លៀកសំលៀកបំពាក់មួយ នៅឯពិធីសម្ពោធប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ គូដណ្តឹងលោក Jeff Bezos ស្លៀកឈុតពណ៌សដោយយីហោ Alexander McQueen ដែលរួមបញ្ចូលអាវទ្រនាប់មានការតុបតែងបែបសាទីន និងកវែងជ្រៅ គូជាមួយខោជើងធំទូលាយ។
ទោះបីជាឈុតពណ៌សមានតម្លៃដល់ទៅ១,៨០០ដុល្លារ និងទទួលការចាប់អារម្មណ៍ជាមួយនឹងស្ទីលតុបតែងខ្លួនដែលមានលក្ខណៈពិសេសក៏ពិតមែន ប៉ុន្តែសម្លៀកបំពាក់នេះបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទុះការជជែកវែកញែក ជាមួយនឹងស៊េរីនៃមតិចម្រុះនៅលើបណ្ដាញសង្គម X។
អ្នកប្រើម្នាក់បានបញ្ចេញមតិថា អតីតពិធីកររូបនេះ បានមើលស្រាលថ្ងៃពិសេសរបស់លោកដូណាល់ត្រាំហើយជ្រើសសំលៀកបំពាក់បែបនេះមកពិធីរបស់ប្រធានាធិបតី។ស្របពេលដែឡអ្នកផ្សេងទៀតថាពួកគេកោតសរសើរសម្រស់និងការតុបតែងខ្លួនរបស់ជំទាវទីមួយ Melania Trump វិញ។
មិនតែប៉ុណ្ណោះ សារព័ត៌មាន Dailymail បានដាក់ Lauren Sanchez ចូលក្នុងបញ្ជីអ្នកស្លៀកពាក់អាក្រក់បំផុតក្នុងពិធីសម្ពោធប្រធានាធិបតីអាមេរិក។ អ្វីដែលកាន់តែចាប់អារម្មណ៍សូម្បីតែលោក Mark Zuckerberg នាយកប្រតិបត្តិ Facebook និង Meta ដែលអង្គុយក្បែរនាងនៅក្នុងព្រឹត្តិការណ៍នោះក៏លួចមើលដើមទ្រូងនាងរហូតផ្ទុះការវែកដូចគ្នា។
កាលពីខែធ្នូ ឆ្នាំ ២០២៤ Sanchez បានពាក់ឈុតដ៏តឹងនេះទៅព្រឹត្តិការណ៍ The New York Times DealBook ។ នៅពេលនោះ នាងក៏បានចែករំលែករូប Selfie ស៊ិចស៊ីជាមួយនឹងអ្នកតាមដានជិត ៩០ម៉ឺននាក់នៅលើ Instagram។ ស្រ្តីកើតក្នុងឆ្នាំ ១៩៦៩ មានដើមកំណើតម៉ិកស៊ិក និងជាពិធីករនៅ Good Day LA, KTTV Fox-11 ក្នុងឆ្នាំ ២០១០ នាងត្រូវបានគេបោះឆ្នោតឱ្យជាប់ជាស្ត្រីដ៏ស្រស់ស្អាតបំផុត ៥០ នៅលើពិភពលោកដោយទស្សនាវដ្តី People ។ ក្រៅពីធ្វើជាពិធីករ Sanchez ក៏ផលិតភាពយន្ត និងមានតួនាទីសម្ដែងមួយចំនួន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកអូបាម៉ា ទម្លាក់សំណេរមួយ ក្រោយធ្លាយដំណឹងលែងលះជាមួយភរិយា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ