Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ពីការគាំទ្ររបស់រដ្ឋចំពោះវិស័យឯកជននៅកម្ពុជា

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប៉ាគីស្ថាន ថា វិស័យឯកជនដែលរកស៊ីនៅកម្ពុជា គឺទទួលបានការគាំទ្រជាអាទិភាពច្រើនពីរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រ និងវិធានការនានា ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចធិបតី បានលើកឡើងថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។ ការលើកឡើងរបស់សម្ដេចធិបតីបានធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ជាមួយលោក ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនងប៉ាគីស្ថាន-កម្ពុជា ហើយលោកបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានជម្រាបជូនសម្ដេចធិបតី ថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយលោកបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ លោក បន្ថែមថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ក៏ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀតរវាងកម្ពុជា និងប៉ាគីស្ថាន។

សម្ដេចធិបតី និងរដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានពិភាក្សាពីការជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១១ នាទីutes មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ២ ម៉ោង មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម