Connect with us

ព័ត៌មានជាតិ

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) បានឱ្យដឹងថា នៅពេលដែល​សមាជិក ប​.​ស​.​ស​. ធ្លាក់ខ្លួន​មាន​ជំងឺ ឬ ​ជួប​គ្រោះថ្នាក់​ផ្សេងៗ ​កំពុង​បម្រើ​ការងារ​នៅតាម​សហគ្រាស គ្រឹះស្ថាន មិន​អាច​មក​ធ្វើការ​បាន​ដោយសារ​ការធ្លាក់​ខ្លួន​មាន​ជំងឺ ឬ​ ជួប​គ្រោះថ្នាក់​ផ្សេងៗ ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ព្យាបាល តម្រូវឱ្យ​សម្រាក​ព្យាបាល​ចាប់ពី​ថ្ងៃទី​ ៨ ឡើងទៅ​នោះ ប​.​ស​.​ស នឹង​ផ្តល់ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ ៧០% នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​ប្រចាំថ្ងៃ​របស់​សាមីខ្លួន​ដែលជា​សមាជិក ប​.​ស​.​ស​. ដោយ​រាប់​ចាប់ពី​ថ្ងៃទី ១ ដែល​សមាជិក ប​.​ស​.​ស​. បាន​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដៃគូ​របស់ ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប​.​ស​.​ស បាន​បន្តថា ការផ្តល់ជូន​នេះ លុះត្រាតែ​សមាជិក ប​.​ស​.​ស បាន​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​មក ប​.​ស​.​ស បាន​ចំនួន ២ ​ខែ​ ជាប់​គ្នា ឬ​ ៦​ ខែ​ ក្នុង​រយៈពេល ១២​ ខែ​ចុងក្រោយ គិត​មក​ដល់​ខែ​ដែលមាន​បញ្ហា​សុខភាព។

ប​.​ស​.​ស បាន​បញ្ជាក់​ថា ដោយឡែក​សម្រាប់​សមាជិក ប​.​ស​.​ស ជា​ស្ត្រី​មាន​ផ្ទៃពោះ នឹង​ទទួល​បាន​ប្រាក់​បំណាច់​មាតុភាព​ពី ប​.​ស​.​ស ហើយ​ការផ្តល់ជូន​នេះ លុះត្រាតែ​សមាជិក ប​.​ស​.​ស ជា​ស្ត្រី​សម្រាល​កូន បាន​បង់​ភាគទាន​ផ្នែក​ថែទាំ​សុខភាព​មក ប​.​ស​.​ស យ៉ាងតិច ៩ ខែ ក្នុង​រយៈពេល ១២ ខែ​ចុងក្រោយ គិត​មក​ដល់​ខែ​ដែល​បាន​សម្រាលកូន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) មាន​សមាជិក​កើនឡើង​ដល់​ ២ ៧០៥ ៩១៩​ នាក់​ នៅ​ទូទាំងប្រទេស ​ដែល​បង្ហាញ​យ៉ាងច្បាស់​ថា​ប្រជាពលរដ្ឋ​កាន់តែ​ជឿទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ ប​.​ស​.​ស។

លោក​បាន​បន្តថា ចំណោម​សមាជិក ​ប​.​ស​.​ស ជាង ​២ ​លាន ​៧​ សែន​នាក់ ក្នុង​នោះ សមាជិក ​ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​លើ​វិស័យ​សាធារណៈ​មាន​ចំនួន ៥០៤ ៧៩៦ នាក់ សមាជិក ប​.​ស​.​ស វិស័យ​ឯកជន​ចំនួន ១ ៥៦៩ ២៣២ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ៤៨១ ២២០ នាក់ និង​សមាជិក ប​.​ស​.​ស ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស (​សហព័ទ្ធ និង​កូន​) ចំនួន ១៥០ ៦៧១ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម