Connect with us

ព័ត៌មានជាតិ

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

បានផុស

នៅ

តំណាង​ភាគី​និយោជក និង​សហជីព បាន​លើក​ឡើង​ថា ជីវភាព​របស់​កម្មករ-និយោជិត នា​ពេល​បច្ចុប្បន្ន មាន​លក្ខណៈ​សមរម្យ និង​ធូរធារ​ជាង​មុន បន្ទាប់ពី រាជរដ្ឋាភិបាល​កម្ពុជា មាន​គោល​នយោបាយ​ច្បាស់លាស់​លើ​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ដល់​កម្មករ-និយោជិត។ ទន្ទឹម​នេះ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សមស្រប​ជាមួយ​ផលិតភាព​ក្នុង​ស្រុក​នេះ អាច​រក្សា​បាន​ទាំង​ស្ថិរភាព នៃ​ការ​វិនិយោគ​នៅ​ក្នុង​ស្រុក និង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម ចាន់​សំណាង ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា បាន​គូស​បញ្ជាក់​ថា ទាំង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​សម្រាប់​ឆ្នាំ ២០២៥ ចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ បូក​បន្ថែម​អត្ថប្រយោជន៍​នានា និង​ការ​ធ្វើការ​ថែម​ម៉ោង​ទៀត​នោះ ធ្វើ​ឱ្យ​កម្មករ-និយោជិត​ក្នុង​ម្នាក់ៗ ទទួល​បាន​ចំណូល​ប្រចាំខែ​ប្រមាណ​ជា ៣៦០ ដុល្លារ។ ក្នុង​នោះ កម្មករ-និយោជិត​ដែល​មាន​ជំនាញ​វិញ ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៦០០ ទៅ ៧០០ ដុល្លារ។

ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា​រូបនេះ បាន​គូស​បញ្ជាក់​បន្ថែម​ថា ក្រៅ​តែ​ប្រាក់ចំណូល​ប្រចាំខែ​របស់​កម្មករ-និយោជិត រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​សំណាញ់​គាំពារ​សង្គម​ដល់​កម្មករ-និយោជិត ដូចជា ការ​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស ដោយ​ឥតគិតថ្លៃ រួម​ទាំង​គោលនយោបាយ​មិន​ឱ្យ​ឡើង​ថ្លៃ​ទំនិញ ទឹក​ភ្លើង និង​ផ្ទះ​ជួល​សម្រាប់​ពួកគេ​ជាដើម។ ទាំងនេះ​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​អាណត្តិ បាន​គិតគូរ និង​បន្ត​យកចិត្តទុកដាក់ ដើម្បី​លើក​កម្ពស់​ជីវភាព​កម្មករ-និយោជិត។

ស្រប​ពេល​ដែល​កម្មករ-និយោជិត​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​វិស័យ​នេះ​ផង​ដែរ ប្រធាន​សហជីព​រូបនេះ មើល​ឃើញ​ថា ជីវភាព​របស់​កម្មករ-និយោជិត​នា​ពេល​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ច្រើន ពោល​គឺ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ។ បើ​តាម​ការ​សង្កេត​របស់​លោក​ផ្ទាល់ គ្រួសារ​ដែល​មាន​សមាជិក​ជា​អ្នកធ្វើការ​នៅ​ក្នុង​រោងចក្រ​ភាគច្រើន​មាន​មធ្យោបាយ​ធ្វើដំណើរ​សម្រាប់​គ្រួសារ ផ្ទះ​ស្នាក់នៅ​សមរម្យ និង​សម្ភារៈ​ប្រើប្រាស់​ល្អៗ ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​ពួកគេ​មាន​ភាព​ខុស​ប្លែក​ជាង​ពេល​មុនៗ ស្ទើរតែ​ទាំងស្រុង។

ទន្ទឹម​នេះ អគ្គលេខាធិការ​រង នៃ​សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បាន​គូស​បញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​ដែល​បាន​អនុម័ត​សម្រាប់​ឆ្នាំ ២០២៥ បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​គិតគូរ​ច្បាស់លាស់​ផ្អែកលើ​សេដ្ឋកិច្ច​ជាតិ និង​សកលលោក និង​មាន​ការ​ចូលរួម​ចរចា​ពី​ត្រីភាគី ធ្វើ​យ៉ាងណា​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​បាន​ដាក់​ចេញ ត្រូវតែ​ធានា​ឱ្យបបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ផលិតភាព​ក្នុងស្រុក និង​ជីវភាព​របស់​កម្មករ-និយោជិត ជាពិសេស​រក្សា​បាន​នូវ​ការ​ប្រកួតប្រជែង​ទីផ្សារ​អន្តរជាតិ​ជាមួយ​បណ្តា​ប្រទេស​មាន​កម្រិត​វិនិយោគ​ដូច​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​អគ្គលេខាធិការ​រង នៃ​សមាគម​វាយនភណ្ឌ បន្ថែម​ថា ជា​គោលការណ៍​អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​ពលរដ្ឋ​មាន​លក្ខណៈ​សមរម្យ គេ​ត្រូវ​គិតគូរ​ពី​ថ្លៃ នៃ​ការ​រស់នៅ (cost of living) ពោល​គឺ​កំណត់​ថ្លៃ​លើ​មុខទំនិញ និង​សេវា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ថា​តើ​ការ​ចំណាយ​របស់​ពលរដ្ឋ​អស់​ប៉ុន្មាន​ក្នុង ១ ខែ?។ ក្នុង​នោះ ប្រសិនបើ​ពលរដ្ឋ​ចំណាយ​អស់ ១០០ ដុល្លារ ក្នុង ១ ខែ ហើយ​ចំណូល​របស់​ពលរដ្ឋ​ក្រោម ១០០ ដុល្លារ នោះ​ពួកគេ​កំពុង​រស់នៅ​ក្នុង​បន្ទាត់​ក្រីក្រ ដូច្នេះ​ហើយ​ការ​ចរចារ​ប្រាក់​ឈ្នួល​របស់​កម្ពុជា​សម្រាប់​កម្មករ​ក៏​ដូចគ្នា​ដែរ ត្រូវ​បាន​គិតគូរ​ឱ្យ​ផុត​ពី​បន្ទាត់​ក្រីក្រ​របស់​កម្មករ-និយោជិត​ជា​ចាំបាច់​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម