Connect with us

ព័ត៌មានជាតិ

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

បានផុស

នៅ

ក្នុងរយៈ​មួយ​ឆ្នាំ​គឺកាលពី​ឆ្នាំ២០២៤កន្លងមកនេះ ការ​ដឹក​ជញ្ជូនសំរាមយកទៅចាក់ និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ ដោយក្រុមហ៊ុនទាំង៣ មន្ទីរសាធារណការ និងអង្គភាពផ្សេងៗបានចំនួន ១.២៤៨.៣៩១,៨១តោន។ជាមួយនោះ រថយន្តក្រុង (City Bus)ក៏បានដឹកជញ្ជូនអ្នកដំណើរបានជាង៦លាននាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


តាមរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ដែលបានបង្ហាញនៅក្នុងពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះបានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ, ក្រុមហ៊ុន 800Super, ក្រុមហ៊ុន Mizuda, ក្រុមហ៊ុន ស៊ីនទ្រី (Cintri), ទីសត្តឃាត, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអង្គភាពផ្សេងៗបាន ដឹកសំរាមយកទៅចាក់ និងដុតកម្ទេចនៅទីលានចាក់សំរាមដង្កោមានចំនួន ១.២៤៨.៣៩១,៨១តោន។

ដោយឡែក​សម្រាប់រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្ត​ក្រុង​វិញ នៅក្នុងឆ្នាំ២០២៤នេះដែរ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) បានប្រើប្រាស់ លើតម្រាយផ្លូវ ១៣ខ្សែរត់ ដោយមានអ្នកជិះសរុបចំនួន ៦.៤៧៥.៤៦១នាក់ ទឹកប្រាក់ដែលប្រមូលបានមាន ចំនួនសរុប ២.៣២៤.៤០៥.៨៥៩រៀល៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម