Connect with us

ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

បានផុស

នៅ

ពលរដ្ឋកម្ពុជា បាន​ថ្កោលទោសអាចារ្យហ្វី និងក្រុមសកម្មជនអតីតបក្សប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសផ្សេងទៀតដែលប្រើប្រាស់ពាក្យពេចន៍ ភាសាអសុរោះ និងជេរប្រមាថដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយចាត់ទុកថា ពួកគេមិនសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មានចរិយាធម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ទុំ និងស្គាល់បុណ្យបាបនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋ ខ្ញុំសូមថ្កោលទោសទៅអាចារ្យហ្វី និងបក្ខពួកក្រុមប្រឆាំងក្រៅស្រុកផ្សេងទៀតភ្លេចកំណើតកើតជាជាពលរដ្ឋខ្មែរ ចាប់ផ្ដើមមើលងាយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ការជេរប្រមាថ ឬការប្រើប្រាស់ភាសាអសុរោះនេះ គឺបង្ហាញពីក្រមសីសធម៌ក្រុមប្រឆាំង បណ្ដុះយុវជន សកម្មជនបក្សឱ្យចេះជេរប្រមាថកាតទានខ្មែរគ្នាឯង»។

លោកបន្ថែមថា៖«ថ្នាក់ដឹកនាំប្រទេសយើង គាត់មានអាយុច្រើនជាងឱពុកម្ដាយពួកគេទៅទៀត តែពួកគេហ៊ានជេរប្រមាថ គ្មានគិតថា ជាមនុស្សចាស់ មនុស្សក្មេងទេ។ ជាពិសេស សកម្មជនប្រឆាំងម្នាក់ឈ្មោះ «អាចារ្យហ្វី» គេតាំងខ្លួនគេ ដូចជាអ្នកចេះដឹងខ្លាំងណាស់ គេអ្នកស្នេហាជាតិ»។

ពលរដ្ឋរូបនេះបន្តបន្ថែមថា ពាក្យសម្តី និងឥរិយាបថច្រឡើសបើសរបស់សមាជិកក្រុមជ្រុលនិយមក្រៅច្បាប់នេះ បានបង្ហាញឱ្យឃើញពីសារជាតិ «ទមិឡរបស់ក្រុមគេ ដែលដឹកនាំដោយមេខ្លោងជាជនឧទ្ទាមក្រៅច្បាប់ ដែលមិនធ្លាប់គោរពច្បាប់ ជាតិ សាសនារបស់ខ្លួនទាល់តែសោះ។ ពួកគេស្គាល់ និងប្រើតែពាក្យពេចន៍អុជអាល ព្យាបាទ គុំកួន និងគ្មានសន្តិភាពផ្លូវចិត្តជារៀងរហូតមក។

ពលរដ្ឋម្នាក់ទៀតលោក ឡេវ សំអាន ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំធ្លាប់ស្គាល់អាចារ្យ ហ្វី ជេរគ្រប់គ្នា គ្មានក្បាល គ្នាកន្ទុយទេ ជេរគេ ជេរឯងគ្រប់តែគ្នានៅតាមបណ្ដាញសង្គម។ បើខ្លួនឯងបានទៅរស់នៅកូរ៉េហើយ គួរតែជួយផ្សព្វផ្សាយពីសត្តានុពលពីកម្ពុជា ប៉ុន្ដែបែរជានិយាយមើលងាយតែស្រុកទេសខ្លួនឯង ហើយតាំងខ្លួនឯងជាអ្នកស្នេហាជាតិ»។

លោកមានការសោកស្តាយ និងប្រឆាំងដាច់ខាតចំពោះឥរិយាបថ និងសម្តីអសីលធម៌របស់បុគ្គលអាចារ្យហ្វី និងបុគ្គលប្រឆាំងមួយចំនួនទៀត ដែលជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រើពាក្យពេចន៍អសុរោះ និងគ្មានសីលធម៌។

ក្រៅពីបុគ្គលអាចារ្យហ្វីនេះ លោកបានលើកឡើងថា បុគ្គលពីរបីនាក់ផ្សេងទៀតដូចស្រ្តីម្នាក់នៅប្រទេសជប៉ុនឈ្មោះ លក្ខិណា ក៏តែងតែតម្លើងវោហារសាស្ត្រខ្ពស់កប់ពពក ប្រាសចាកឆ្ងាយពីទំនៀមទម្លាប់ សុជីវធម៌ឱ្យសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មានចរិយាធម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ ស្គាល់ទុំ និងស្គាល់បុណ្យ ស្គាល់បាបនោះឡើយ។

ចំណែកពលរដ្ឋខ្មែរ-ឥស្លាមម្នាក់ទៀតលោក អ៊ុល រីយាំង នៅក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា៖«ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរកុំចាត់ទុកអ្នកចេះជេរប្រមាថគេ ជាអ្នកស្នេហាជាតិ ហើយកុំគិតថា មានតែខ្លួនឯងមួយទេដែលជាអ្នកស្នេហាជាតិ។ ពួកគេគួរតែបញ្ឈប់ទៅ វិធីស្នេហាជាតិមានច្រើនបែបច្រើនយ៉ាង កុំទាល់តែចេះជេរប្រមាថគេ បានចេះស្នេហាជាតិនោះទេ»។

លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនកំពូលរបស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រំដោះអាយុជីវិតប្រជាពលរដ្ឋ និងប្រទេសជាតិចេញពីរណ្តៅមរណៈនៃរបប ប៉ុល ពត ប្រល័យពូជសាសន៍។ 

គុណសម្បត្តិដ៏មហិមារបស់សម្តេចតេជោ ត្រូវបានទទួលស្គាល់ ផ្តល់តម្លៃ និងគោរពយ៉ាងធំធេងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងនៅលើឆាកអន្តរជាតិផងដែរ។ 

សម្តេចតេជោ ត្រូវបានថ្នាក់ដឹកនាំ និងវេទិកាតំបន់ក៏ដូចជា សកលលោក បានផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គ្រឿងឥស្សរិយយស ពានរង្វាន់ជាថ្នាក់ដឹកនាំគម្រូ ជាអ្នកការពារសន្តិភាពយ៉ាងច្រើនឥតគណនា។

សម្តេចតេជោបានប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ មេត្តាធម៌ ព្រហ្មវិហារធម៌ ចំពោះបងប្អូនជនរួមជាតិ ហើយ តែងតែស្ថិតនៅជាប់ជាមួយពលរដ្ឋ ទទួលជួបសន្ទនា ស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម