Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

បានផុស

នៅ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រកាសចាប់ផ្តើមជាផ្លូវការនូវគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដែលនឹងអនុវត្តសាកល្បងក្នុងខេត្តចំនួន ៤ នៃភូមិភាគឦសាន្ត។ ការប្រកាសនេះ ធ្វើឡើងដោយលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី“បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ”នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ជិន ម៉ាលីន បានអះអាងឱ្យដឹងថា ខេត្តក្រចេះ គឺជាខេត្តទី១សម្រាប់ឆ្នាំ២០២៥ ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការរៀបចំផ្សព្វផ្សាយអំពីបេសកម្មរបស់ខ្លួន ក្នុងគោលបំណងសំខាន់ចំនួន ២គឺទី១.ដើម្បីធ្វើការផ្សព្វផ្សាយអំពីបេសកម្មការងារ និងផ្សព្វផ្សាយជាផ្លូវការអំពីគម្រោងក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដែលនឹងអនុវត្តសាកល្បងនៅក្នុងខេត្តចំនួន៤ នៃភូមិភាគឦសាន្ត រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ទី២.ធ្វើកិច្ចពិភាក្សាជាមួយរដ្ឋបាលខេត្តក្រចេះ អំពីលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ។ លោកបណ្ឌិត ជិន ម៉ាលីន សង្ឃឹមថា ជាមួយនឹងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្តក្រចេះ ខេត្តក្រចេះ នឹងក្លាយជាខេត្តមួយ ដែលនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.)។

លោកបណ្ឌិត ជិន ម៉ាលីន បានរំលឹកថា ផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបឋម និងផ្អែកតាមស្មារតីនៃកិច្ចប្រជុំអាជ្ញាធរជាតិ លើកទី៧ ដែលដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានប្រកាសគាំទ្រលើការរៀបចំ និងអនុវត្តគម្រោងក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល ដោយបានសម្រេចបង្កើត“ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោង ដែលមានរូបលោក ជាប្រធានដឹកនាំក្រុមការងារនេះផ្ទាល់។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតឱ្យមានយន្តការថ្នាក់ជាតិមួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាលសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។

បើតាមលោកបណ្ឌិត ជិន ម៉ាលីន  អាជ្ញាធរជាតិថ្មីនេះ នឹងមិនជំនួសឱ្យយន្តការដែលមានស្រាប់នោះទេ ពោល គឺយន្តការដែលស្រាប់នៅតែបន្តអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដដែល ប៉ុន្តែ យន្តការថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា តួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ។ ក្នុងន័យនេះ អាជ្ញាធរជាតិនេះ ត្រូវបានបង្កើតឡើងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា យន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈពិសេស ដោយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងជួយរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ ព្រោះទំនាស់ដែលដោះស្រាយរួចហើយក្នុងក្របខណ្ឌអាជ្ញាធរថ្មីនេះ ត្រូវចាត់ទុកថាដោះស្រាយរួចរាល់ជាស្ថាពរ ដោយមិនបាច់ប្តឹងទៅតុលាការ ដោយកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់អាជ្ញាធរនេះ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

កាលពីឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះធ្វើការផ្សព្វផ្សាយ និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទជូនដល់អាជ្ញាធរមូលដ្ឋាន នៅរាជធានី-ខេត្ត ចំនួន ១១ រួមមាន ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តសៀមរាប និងរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ វិនាទី មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានជាតិ៥ នាទីutes មុន

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA ប្រទេសន័រវេស គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ក្រោយ​បទ​ឈប់បាញ់​អនុវត្ត ហ្គាហ្សា​ទទួល​បាន​ជំនួយ​ច្រើន​ជាង ២ ៤០០​ឡាន​​ក្នុង​រយៈពេល​៣ថ្ងៃ

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងសុខាភិបាលគ្រោងរៀបចំសេចក្តីព្រាងផែន​ការ​សកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម