ព័ត៌មានជាតិ
កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ
បញ្ហាសុខភាព គឺជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋដែលយកបន្លែគ្រប់មុខធ្វើម្ហូបអាហារ ដើម្បីទទួលទានប្រចាំថ្ងៃ ជាពិសេស ត្រូវជ្រើសរើសយកបន្លែណាដែរ គ្មានសារជាតិគីមីដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជំនួយទៅដល់សុខភាពបន្ថែម។ កសិករមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី បានដាំបន្លែដែលគ្មានសារធាតុគីមី ហើយពួកគេកំពុងតែកាក់កប់ខ្លាំងណាស់នៅមុនបុណ្យចូលឆ្នាំចិន វៀតណាមមកដល់នាសប្តាហ៍ក្រោយនេះ។

លោក គ្រី ម៉េងឈាន អាយុ៤៣ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា គាត់ប្រកបមុខរបរដាំបន្លែនេះរយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយសព្វថ្ងៃនេះ គាត់បានបង្កបង្កើនផលដំណាំកសិកម្មបន្លែចំនួន៧មុខនៅលើផ្ទៃដីជាង៧ហិកតា។ កសិកម្មបន្លែដែលបានដាំរួមមាន ស្ពៃក្តោប ការ៉ុត ខាត់ណា មើមយ៉េន ស្ពៃបូកគោ ដំឡូងបារាំង និងបន្លែផ្សេងផ្សេជាច្រើនទៀត។ លោកបន្ថែមថា គាត់ប្រមូលផលបន្លែនៅក្នុងកសិដ្ឋានរបស់គាត់ ហើយបានផ្គត់ផ្គង់ទៅឱ្យអាជីវករលក់បន្តនៅផ្សាសែនមនោរម្យខ្លះ ហើយខ្លះទៀតបានផ្គត់ផ្គង់ទៅទីផ្សាទីក្រុងភ្នំពេញ ដែលមាន៣ក្រុមហ៊ុនបានទទួលទិញបន្លែធម្មជាតិសុវត្ថិភាពរបស់គាត់ ដូចជាក្រុមហ៊ុន ផ្សាកូនកាំបិត ក្រុមហ៊ុន អ៉ីអ៉ីនស៊ី និងក្រុមហ៊ុន ក្រូវីខេម។

ប៉ុន្តែ មួយរយៈចុងនេះសម្រាប់បន្លែធម្មជាតិសុវត្ថិភាពរបស់លោក មានការគាំទ្រច្រើនពីទីផ្សារក្នុងស្រុក ក៏ដូចជា ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ជាពិសេស ក្នុងរដូវបុណ្យទានម្ដងម្ដងភ្ញៀវទេសចរតែងសម្រុកទិញស្ទើរតែកាត់មិនទាន់ ព្រោះភ្ញៀវទេសចរ បានមកគាំទ្រទិញនៅដីចម្ការផ្ទាល់ដែលមានតម្លៃធូរថ្លៃដែលពួកគេអាចទទួលយកបាន។ កសិកររូបនេះ បញ្ជាក់ថា នៅថ្ងៃខាងមុខ បើសិនជាមានប្រជាកសិករផ្សេងដែលមានចំណាប់អារម្មណ៍ចង់បង្កបង្កើនផលដំណាំកសិកម្មបន្លែធម្មជាតិនេះ លោករីករាយក្នុងការចែករំលែកបទពិសោធនេះ ព្រោះចង់ឃើញប្រជាកសិករកម្ពុជាដាំបន្លែធម្មជាតិឲ្យកាន់តែច្រើននៅក្នុងខេត្តមណ្ឌលគិរី ដើម្បីកាត់បន្ថយបន្លែនាំចូលពីបរទេសហើយឱ្យប្រជាពលរដ្ឋទទួលទានបន្លែធម្មជាតិសុទ្ធគ្មានសាជាតិគីមី។ លោកបានសំណូមពរទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីមេត្តាជួយគាំទ្រផលិតផលប្រចាំតំបន់ គឺបន្លែធម្មជាតិសុវត្ថិភាពខេត្តមណ្ឌលគិរី ដែលមិនមានប្រើប្រាស់សារធាតុគីមី និងតម្លៃធូរថ្លៃ ដែលភ្ញៀវទេសចរអាចទទួលយកបាន។

ដោយឡែក សម្រាប់អាជីវករដែលលក់បន្តបន្លែធម្មជាតិគ្រប់មុខ លោក ព្រឿង សារ៉ម វិញ បានលើកឡើងឱ្យដឹងថា សម្រាប់បន្លែដែលលោកលក់ប្រចាំថ្ងៃលើទីផ្សារ គឺគាត់ទទួលទិញតែពីកសិករដាំបន្លែធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីប៉ុណ្ណោះ ហើយសម្រាប់បន្លែនាំចូលពីប្រទេសក្រៅ គឺគាត់មិនទទួលទិញលក់បន្ដនោះឡើយ។ នេះ ព្រោះគាត់គិតថា ទាំងអតិថិជនដែលទិញយកទៅបរិភោគ និងរូបគាត់ផ្ទាល់ ត្រូវការបន្លែដែលមានសារជាតិគីមី ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។ចំណែក លោក ឡាង សេងហ៊ង ដែលជាម្ចាស់ក្រុមហ៊ុន ផ្សាកូនកាំបិត នៅរាជធានីភ្នំពេញ បានអះអាងថា សម្រាប់ក្រុមហ៊ុនលោកបានទទួលទិញបន្លែធម្មជាតិពីកសិករនៅខេត្តមណ្ឌលគិរីជាប្រចាំ ប៉ុន្តែ បើសិនជានៅថ្ងៃខាងមុខ មានទីផ្សារដំណើកាល្អ អតិថិជនមានការគាំទ្រច្រើន លោកក៏នឹងគ្រោងទទួលទិញពីកសិករផ្សេងទៀតដែលទើបតែបានប្រកបអាជីវកម្មដាំបន្លែធម្មជាតិនេះ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មាន កម្ពុជាថ្មី ថា ដំណាំស្ពៃក្តោបបានដាំដុះបានចំនួន១៤ហិកតា ក្នុងនោះ ក្រុងសែនមនោរម្យ មាន៨ហិកតា។ ចំពោះស្ពៃក្តោបប្រមូលផលភាគច្រើន លក់ទៅកាន់ទីផ្សាបោះដុំបន្លែនៅភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។ ក្នុងនោះ សហគមន៍សាមគ្គីមនោរម្យ បានធ្វើផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនមាសប៉ៃតង និងក្រុមហ៊ុនផ្សេងទៀត ដើម្បីពង្រឹងបច្ចេកទេសដល់កសិករ បង្កើនគុណភាព និងចូលរួមផ្តល់នូវសុវត្ថិភាពបន្លែ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីពង្រឹងបច្ចេកទេស និងចុះផ្តល់ប្រឹក្សាបច្ចេកទេសនៅតាមគ្រួសារកសិករ ព្រមទាំងផ្តល់ធាតុចូលសំខាន់ៗថែមទៀតផង៕
ដោយ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ