Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីសម្រេចបិទការធ្វើចរាចរលើផ្លូវ៦០៨ ជាប់ស្ថានីយ៍បូមទឹកទួលគោកទី១ ក្បែរត្រឡោកបែក រយៈពេលមួយខែពេញ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ ចាប់ពីថ្ងៃ១៨ មិនានេះតទៅ បានសម្រេចបិទ ការធ្វើចរាចរលើផ្លូវលេខ ៦០៨ ក្បែរនឹងស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករយៈពេលមួយខែ ដើម្បីតភ្ជាប់បណ្តាញលូធំៗ ចេញពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨ ភ្ជាប់ទៅ ស្ថានីយ៍បូមទឹកទួលគោកទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះសូមបងប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ។

មន្រ្តីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន បាននិងកំពុងសាងសង់លូប្រអប់ទំហំ ២ម៉ែត្រx ២ម៉ែត្រ តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ៣១៥ និងផ្លូវលេខ ៥៩៨។

ទីតាំងខាងលើនេះ ការដ្ឋានត្រូវសាងសង់លូប្រអប់ទំហំ ២ម៉ែត្រx ២ម៉ែត្រ ដែលត្រូវតភ្ជាប់ពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨នេះ ដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ហើយនឹងត្រូវ បិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងការដ្ឋាន រយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។

គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤ គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល

សន្តិសុខសង្គម៥ ម៉ោង មុន

បារីគេចពន្ធជាង ៦ ម៉ឺនកញ្ចប់ លួចឆ្លងពីកម្ពុជាចូលទឹកដីថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជំរុញឱ្យនិស្សិតចូលរួមសិក្សាស្រាវជ្រាវ និងសរសេររបាយការណ៍ ដើម្បីពង្រឹងសមត្ថភាពស្របតាមនវានុវត្តន៍ 

សន្តិសុខសង្គម៧ ម៉ោង មុន

អយ្យការអមដំបូងខេត្តកំពង់ចាម សម្រេចចោទប្រកាន់ក្មេងទំនើង និងឃុំខ្លួនបណ្ដោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្ទឹងត្រែង ដាសតឿនបន្ថែមឱ្យមាតាបិតាសិស្សបញ្ជូនកូនទៅរៀន ដើម្បីអភិវឌ្ឍចំណេះដឹង

សន្តិសុខសង្គម១១ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍​៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យធ្វើវិសោធនកម្មច្បាប់រឹតបន្ដឹងលើសកម្មភាពក្មេងទំនើង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ប្រកាសជោគជ័យ ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់ វាយសន្ធាប់អ៊ុយក្រែន ថ្ងៃបុណ្យណូអែល

សន្តិសុខសង្គម១៤ ម៉ោង មុន

រកឃើញសពឃាតកដៃឆៅសម្លាប់ស្ត្រីលក់ភេសជ្ជៈម្នាក់ នៅស្តុបណ័រប្រីដ ហើយ

Sokha Hotels

ព័ត៌មានពេញនិយម