ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន
បញ្ហាខ្យល់ពុលនៅថៃ កាន់តែអាក្រក់ទៅៗហើយ ដល់ថ្នាក់រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឲ្យប្រជាជនធ្វើការពីផ្ទះ ហើយទីក្រុងបាងកក ត្រូវបង្ខំចិត្តបិទសាលារៀនមួយចំនួនទៀតផង។
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, រដ្ឋមន្ត្រីសុខាភិបាលថៃលោក Somsak Thepsutin បានជំរុញឲ្យប្រជាជនធ្វើការពីផ្ទះចាប់ពីសប្តាហ៍ក្រោយទៅ ព្រោះថាបច្ចុប្បន្ន គុណភាពខ្យល់ បានឈានដល់កម្រិតគ្រោះថ្នាក់សឹងតែគ្រប់ខេត្តទៅហើយ។
យ៉ាងណា លោកបញ្ជាក់ថា ក្រសួងនឹងកោះប្រជុំសិនដើម្បីពិភាក្សាគ្នា ប៉ុន្តែសង្ឃឹមថា នឹងរកបានដំណោះស្រាយ ហើយក៏មានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដែរ។
សាលាចំនួន២ក្នុងទីក្រុងបាងកក បានប្រកាសបិទជាបណ្តោះអាសន្ន ធ្វើឲ្យប៉ះពាល់ដល់សិស្សសរុប៣ ៣០៣នាក់ ខណៈសាលាចំនួន៤ទៀត ប្តូរទៅរៀនតាមអនឡាញវិញ ចាំដល់ស្ថានភាពធូរស្រាលសិន ចាំបើកសាលាវិញ។
សេចក្តីប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (Gistda) បញ្ជាក់ថា សឹងតែមួយប្រទេសថៃទៅហើយ ដែលត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ហើយក្នុងនោះមាន២៨ខេត្ត ដែលឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។
តាមការកំណត់របស់រដ្ឋាភិបាលថៃ កម្រិតស្តង់ដាសុវត្ថិភាពនៃ PM2.5 គឺមានត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ ប៉ុន្តែកម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់បំផុត ត្រូវបានគេកត់ត្រានៅក្នុងខេត្ត Samut Sakhon ដែល PM2.5 បានឈានដល់ ១៣៣.១មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ឯណោះ។
បន្ទាប់ពី Samut Sakhon, ខេត្តដែល PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់ទៀតមានដូចជា Nakhon Pathom (១១៥.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់), Sing Buri (១០៧.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់) និង Ang Thong (៩៨.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សឹងមួយប្រទេសថៃ ត្រូវគ្របដណ្តប់ដោយខ្យល់ពុល ដ៏គ្រោះថ្នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច