ព័ត៌មានជាតិ
លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធានានូវ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមបង្ការ ទប់ស្កាត់ ករណីអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នេះ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជារួចហើយដល់កម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវប្រកាសចំណុចខ្ពស់ចាប់ពីពេលនេះតទៅ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនោះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ចំពោះការលួចដាក់លក់ផាវ ឬ កាំជ្រួច នានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះការអុជទាន ធូប ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។ ក្នុងនោះ លោកបានណែនាំឲ្យការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានក្រើនរម្លឹកផងដែរដល់អ្នកបញ្ជាយានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមសារធាតុស្រវឹង ដើម្បីបង្ការ និងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យទាន៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក