Connect with us

ព័ត៌មានជាតិ

​​អាចារ្យសាសនា​​គ្រិស្ត​​ចេញមុខ​អង្វរ ត្រាំ​​ជាចំហ ​ឲ្យអាណត្តិអាសូរ​ជនអន្តោរប្រវេសន៍​​

បានផុស

នៅ

​សមាជិក​គណៈអាចារ្យ​ជាន់ខ្ពស់​នៃ​គ្រិស្តសាសនា​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​​​ក្លាយ​ជាមនុស្ស​ដំបូង​​​គេ​​​​តតាំង​​ដោយទន់ភ្លន់​​សុំអង្វរ​លោក​ដូណាល់​ ត្រាំ​ ឲ្យ​ចេះ​​អាណត្តិ​អាសូរ​ជន​អន្តោរប្រវេសន៍​រាប់​លាន​​នាក់ដែល​រស់​ក្នុង​ភាពភ័យខ្លាច និង​​ស្ថិតក្រោម​សម្ពាធ​​នៃ​ការ​​បណ្តេញចេញ​​ក្រោម​លេស​គ្មាន​​ឯកសារ​​ស្របច្បាប់។

ផែនការ​​​បណ្តេញ​​ជន​អន្តោរ​ប្រវេស​​​​ន៍​​​រាប់​លាន​នាក់​​​ចេញ​ពី​សហរដ្ឋ​អាមេរិក​​របស់​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ដែ​​ល​​ទើប​​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ (Executive Order)​​ក្នុងថ្ងៃចូល​កាន់​អំណាច​ដំបូង​ កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​​​យ៉ាង​តក់​ក្រមា​របស់​​ជន​អន្តោរប្រវេស​​​ន៍​​​ប្រមាណ​១៣​លាន​នាក់​​នៅសហរដ្ឋអាមេរិក​​។​

លោក​​​​យាយ​​ព្រឹទ្ធាចារ្យ​ Mariann Budde​ ពេលថ្លែង​អង្វរ​លោក​ដូណាល់​ត្រាំ​នៅថ្ងៃអង្គារ​។ npr.org
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងអំឡុងពេលនៃការ​ចូល​ទៅកាន់​​​វិហារគ្រិស្តសាសនា​​ថ្វាយបង្គំ​​​នៅឯវិហារជាតិរបស់វ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ សមាជិក​​​ជាន់​ខ្ពស់​នៃ​គណៈ​អាចារ្យ​​​សាសនា (Bishop) ​លោក​​​​យាយ​​ព្រឹទ្ធាចារ្យ​ Mariann Budde​ បាន​និយាយ​សំដៅ​ដោយ​ត្រង់​ទៅកាន់​​លោក​ ដូណាល់ ត្រាំ ដែលកំពុង​អង្គុយ​ជាកិត្តិយស​​ អម​ដោយ​​អនុប្រធានាធិបតី JD Vance ដោយ​អង្វរ​សុំក្តី​មេត្តា​ពីលោក​ដូណាល់​ ត្រាំ។

តាមការ​ផ្សាយ​របស់​​គេហ​ទំព័រ​ www.npr.org ដែល​ជា​​បណ្តាញ​​​ព័ត៌មាន​​​សាសនា លោក​យាយ​អាចារ្យ​ Mariann Budde បាន​មាន​ប្រសាសន៍​នៅ​ក្នុង​​​បទអន្តរគមន៍​​​ធម្មទេសនា​រយៈពេល ១៥ នាទី​របស់​​លោក​យាយ​ ដោយ​​លើក​ឡើង​​ថា៖«ខ្ញុំ​សូមអង្វរ​ចុងក្រោយ​មួយ លោក​ប្រធានាធិបតី​»។

​លោក យាយ​បន្តថា៖​«មនុស្សរាប់លាននាក់បានទុកចិត្ដលើអ្នក ហើយដូចដែលអ្នកបានប្រាប់ប្រជាជាតិកាលពីម្សិលមិញ អ្នកបានទទួលអារម្មណ៍​ទទួល​ព្រះហស្តនៃព្រះដ៏មានក្តី​ស្រឡាញ់។ ក្នុងព្រះនាមនៃព្រះនៃយើង ខ្ញុំសូមឱ្យអ្នកអាណិតអាសូរដល់ប្រជាជននៅក្នុងប្រទេសរបស់យើងដែលភ័យខ្លាច​នៅ​ពេលនេះ​​»។

លោកយាយ​​ព្រឹទ្ធាចារ្យ​ បាន​​​បន្តថា៖«មាន​​កូនៗ​​ស្រលាញ់ភេទដូចគ្នា​នៅក្នុងគ្រួសារនៃ​ [គណបក្ស​] ប្រជាធិបតេយ្យ [គណបក្ស​] ប្រជា​សាធារណរដ្ឋ និងគ្រួសារ​ឯករាជ្យ ដែលអ្នកខ្លះ​ភ័យ​ខ្លាច​សម្រាប់​ជីវិតរបស់ពួកគេ»​។

លោក ដូណាល់ ត្រាំ ហាក់​ព្រងើយ​កន្តើយ​​ចំពោះ​ការអង្វរ​​ ពេលស្តាប់​ការថ្លែង​។ NYT

​ការ​តតាំង​ដ៏​​ទន់ភ្លន់​​​​បែបអ្នកសាសនា​នេះ​បានកើតឡើងមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតី​ ដូណាល់ ត្រាំ បានចេញ​បទបញ្ជាប្រតិបត្តិមួយ​​​​ចំនួន​​​មាន​ការ​បែង​ចែក​រវា​ងបុរស​និង​ស្តី្រ ​ការ​ប្រកាស​ភាព​អាសន្ននៅ​ព្រំដែន​ភាគខាងត្បូង និង​មួយចំនួនផ្សេងទៀតទាក់ទងនឹង​ការ​​​បណ្តេញ​ចេញ​ជនអន្តោប្រវេសន៍​រាប់​សិបលាននាក​ដែលខ្វះឯកសារ​មូលដ្ឋាន​ រួម​ទាំង​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​បាត់​បង់​សិទ្ធិ​ជា​ពលរដ្ឋ​ពី​កំណើត។

​យោ​ង​តាមការ​ផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន BBC នៅ​​មុ​ន​ពេល​​​​​លោក​ ត្រាំ ស្បថ​ចូលកាន់​អំណាច ​ជន​អន្តោរ​ប្រវេសខុសច្បាប់​នៅ​​សហរដ្ឋអាមេរិក​មាន​ប្រមាណ​១៣​លាន​នាក់​នៅឆ្នាំ​២០២៤។​ យោង​តាម​ក្រសួង​សន្តិសុខជាតិ​​សហរដ្ឋអាមេរិក​អាមេរិក បាន​ព្យាករណ៍ថា ​​មាន​ជនអន្តោរប្រវេសន៍​១១​លាន​​​នៅ​ដើម​​ឆ្នាំ​២០២២។

​ក្នុង​ទឹកមុខ​មិនសប្បាយចិត្ត​អំឡុង​ពេលស្តា​ប់​ការ​ថ្លែង​ស្នើ​សុំអង្វរនោះ សារព័ត៌មាន​ New York Times បានស្រង់សម្តី​លោក ដូណាល់ ត្រាំ ដែល​និយាយ​នៅពេលដើរ​ចេញ​ពីវិហា​រសាសនា​​នោះ​ ដោយ​​និយាយថា៖«​​ខ្ញុំ​គិតថា​ ​វា​មិនមែន​ជា​​ការ​ផ្តល់​សេវា​​ល្អនោះទេ!​ គឺ​មិនល្អទេ»៕​

​ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម