ព័ត៌មានជាតិ
អតីតរាជទូតផុតអាណត្តិ២រូប ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ និងអគ្គនាយក
អតីតឯកអគ្គរាជទូតកម្ពុជាដែលផុតអាណត្តិចំនួន២រូប ត្រូវបានតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការ និងជាអគ្គនាយក នៅក្រសួងការបរទេស។ មន្ត្រីការទូតជាន់ខ្ពស់ទាំង២រូបនេះ គឺលោក នង សាកល និងលោក ថៃ ជុន។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គឺបានត្រាស់បង្គាប់តែងតាំងមុខតំណែងលោក នង សាកល ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងលោក ថៃ ជុន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
ជាការកត់សម្គាល់ លោក នង សាកល ជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ហើយត្រូវជំនួសវិញដោយលោកស្រី គឹមសួគ៌ សុវណ្ណារី អគ្គនាយករងនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា ជាឯកអគ្គរាជទូត។

រីឯ លោក ថៃ ជុន ជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី រ៉ូម៉ានី ក្រិក និងស៊ីប ដែលមាននិវេសនដ្ឋានៅទីក្រុងសូហ្វីយ៉ា។ ការមកកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេស គឺជំនួសតំណែងលោក ចេង ម៉ានិត ដែលត្រូវចេញទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ាវិញ។

ដោយឡែក មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានម្នាក់ មានតំណែងជារដ្ឋលេខាធិការ នោះគឺលោក ជា ច័ន្ទបរិបូរណ៍ នឹងត្រូវទៅជំនួសកន្លែងរបស់លោក ថៃ ជុន ជាឯកអគ្គរាជទូតប្រចាំប្រទេសប៊ុលហ្គារី រ៉ូម៉ានី ក្រិក និងស៊ីប៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ