Connect with us

ព័ត៌មានជាតិ

ធនាគារប្រៃសណីយ៍កម្ពុជា នឹងដាក់ឱ្យដំណើរការប្រព័ន្ធឥណទានខ្នាត​តូចឌីជីថល

បានផុស

នៅ

លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មី​ថា ក្នុងត្រីមាសទី១ ឆ្នាំ​២០២៥ ធនាគារ​ប្រៃសណីយ៍​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ឌីជីថល​ថ្មី​មួយ​ទៀត គឺ​ ឥណទានខ្នាត​តូច ដែល​សម្រួល​ដល់​កម្ចី​របស់​អតិថិជន​ដែល​មាន​តម្រូវ​ការ​ប្រាក់​បន្ទាន់​ក្នុង​ចំនួន​មួយ​តិច​តួច អាចស្នើសុំតាមប្រព័ន្ធឌីជីថលនេះបានកាន់តែរហ័ស និងងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ជា​មួយ​ «កម្ពុជា​ថ្មី​» លោក តូច ចៅ​ចេក បាន​មាន​ប្រសាសន៍​ថា នៅក្នុងយុគសម័យ​នេះ គឺ​ជា​សម័យ​កាលនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការណ៍នេះបណ្តាគ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ​នានា​ត្រូវ​តែធ្វើការវិនិយោគលើឌីជីថល មិន​ថា​តូច​ ឬ​ធំ​នោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​សហគមន៍ឬទីជននបទ ​អ្នក​ប្រើប្រាស់​ហាក់​នៅ​មិន​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ឡើយ​។ ជាក់ស្ដែង​ ធនាគារ​ប្រៃសណីយ៍ ក៏​ដូច​ជា​ធនាគារ​ដទៃ​ទៀត គឺ​ប្រឹងប្រែង​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់​តែ​មាន​ការ​រីកចម្រើន​ខ្លាំង​ជា​បន្តបន្ទាប់​។

លោកថា ក្នុង​នោះ​ដើម្បី​ឱ្យ​កាន់​តែ​មាន​ការ​ទាក់ទាញ​ ជា​ឧទាហរណ៍​ថ្មី​ៗ​នេះ អ្នក​ដែល​ប្រើ​ QR របស់​ធនាគារ​ប្រៃសណីយ៍ ​ហើយ​ស្គែន​បាន​តែ ៥០​ ប្រតិបត្តិ​ការ​ឡើង​ទៅ​ នឹង​ទទួល​បាន​រង្វាន់ ឬ​ក៏​លើស​ពី​ ១០០​ប្រតិបត្តិ​ការ​ឡើង​ទៅ​នឹង​ទទួល​បាន​រង្វាន់​ពី​ខាង​ធនាគារ​ ដែល​នេះ​ក៏​ជា​យន្តការ​មួយ​សំខាន់​ដែល​យើង​ព្យាយាម​ដើម្បី​ជំរុញ​ដល់ការប្រើប្រាស់។​

​លោក​នាយក​ប្រតិបត្តិដដែល​បាន​អះអាង​ដែរ​ថា៖« «បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាយ​លុយ​ គឺ​សឹង​តែ​លែង​កាន់​លុយ​ទៀត​ហើយ ​ច្រើន​តែ​ប្រើ​ QR ស្គែន​ ដូច្នេះ​យើង​អាច​ឃើញ​បាន​ថា ​ប្រតិបត្តិការ​ ស្គែន QR មាន​ការ​កើន​ឡើង​កាន់​តែ​ខ្ពស់​ទៅ​ៗ ហើយ​ប្រតិបត្តិការ​ដក​លុយ​តាម​បញ្ជរ​ផ្សេង​ៗ​មាន​ការ​ថយ​ចុះ បើ​ទោះ​បី​ជា​ទូ​អេធីអឹម​កាន់​តែ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ប្រតិបត្តិការ​ហាក់​មិន​សូវ​រីកចម្រើន​ដូចការ​ឌីជីថលនោះ​ទេ»។

ជា​មួយ​គ្នា​នេះ ដើម្បី​អភិវឌ្ឍន៍​ការធ្វើ Digitalize ឱ្យ​កាន់​​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត នៅ​ឆ្នាំ២០២៥ នេះ​ ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក៏​នឹង​បង្កើត​ឱ្យ​មាន​ជា​ប្រព័ន្ធ​មួយ​បន្ថែម​ទៀត​ដែល​គេ​ហៅ​ថា​ជា​ «ឥណទាន​តូច​​ៗ​ឌីជីថល» ដែល​ប្រព័ន្ធ​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​កម្ចី​ភ្លាម​ៗ​ពី​ធនាគារ​ តែ​មិន​ចាំ​បាច់​ទៅ​ដល់​ធនាគារ​ដោយ​ផ្ទាល់​។

លោក ​តូច ចៅ​ចេក បាន​​ពន្យល់​ថា «ប្រព័ន្ធ​ឌិជីថលឥណទាន​តូច​ៗ នេះ មាន​ន័យ​ថា​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​ឬកង្វះ​ខាត​លុយ​បន្ទាន់​ ដូច្នេះ ពួកគាត់​មានកម្មវិធី Mobile របស់​ធនាគារ​ប្រៃសណីយ៍​ និង​ធ្លាប់​មាន​ប្រតិបត្តិការ​ធនាគារ​ប្រៃសណីយ៍ ដូច្នេះគាត់គ្រាន់តែ​ចុច Mobile ដោយ​ខាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច សហការ​គ្នា​ បង្កើត​ឱ្យ​មាន​ជា ឌីជីថល ID (អត្តសញ្ញាណសម្គាល់ឌីជីថល) ហើយ​ខាង​ធនាគារ​បើក​ ឌីជីថល ID នោះ​មើល​ដើម្បី​ពិនិត្យ​មើល​ថា​អ្នក​ដែល​មក​កម្ចី​ជា​មនុស្ស​ពិត​ប្រាកដ ឬ​មិន​មែន​ នោះ​គេ​និង​បើក​យើង​ទៅ​ជា​ Verify (បញ្ជាក់) នៅ​ក្នុង​ Mobile banking ហើយ​គេ​បើក​ឱ្យ​ឆេក CBC (ការិយាល័យឥណទានកម្ពុជា) ដោយ​ខ្លួន​ឯង​មួយ​ថែម​ទៀត​ នោះ​វា​នឹង​លោត​ទៅ​ដល់​កន្លែង​មួយ​ទៀត ដោយ​នៅ​ពេល​អតិថិជន​ចុច​ទៅ ខាង​ធនាគារ​គេ​នឹង​យល់​ព្រម​ ហើយ​ទម្លាក់​លុយ​តាម​សំណើ​របស់​អតិថិជន​ដែល​ចង់​បាន​ភ្លាមៗ​»

លោក បាន​បញ្ជាក់​ថា ផែនការនេះ​ជា​កម្មវិធី​ដែល​ធនាគារ​ប្រៃសណីយ៍​ គិត​ហើយ​និង​ជួយ​នៅ​ក្នុងការធ្វើឌីជីថលសម្រាប់​វិស័យ​ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ​ ដោយ​បច្ចុប្បន្ន​ក្រុម​ការងារ​បច្ចេកទេស​បាន​នឹង​កំពុង​រៀប​ចំ​កម្ម​វិធី​មួយ​នេះ ដែល​ជា​ចំណែក​មួយ​ជួយ​ដល់​ពលរដ្ឋ​ច្រើន ប៉ុន្តែ​ជួយ​សម្រាប់​អតិថិជន ដែល​មាន​ប្រវត្តិ​ខ្ចី​លុយ​ល្អ នៅ​ក្នុង​ CBC ដោយ​អាច​មាន​សមត្ថភាព ១ ឬ ២ ខែ មាន​សមត្ថភាព​សង​ត្រឡប់​មក​វិញ​បាន​។ ​

តាមគម្រោង «ប្រព័ន្ធ​ ឥណទាន​តូច​ៗ» នេះ អាចនឹង​បើក​ដំណើរ​ការ​ឱ្យ​អតិថិជន​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅចប់​ត្រី​មាស​ទី​១ ឆ្នាំ​២០២៥ នេះ ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម