ព័ត៌មានជាតិ
សេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណ និងអត្រានុកូលដ្ឋាន នឹងដាក់ជូនសម្ដេចធិបតី ពិនិត្យសម្រេចក្នុងពេលឆាប់ៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញការចំណាប់អារម្មណ៍ខ្ពស់ចំពោះសេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណ និងការងារអត្រានុកូលដ្ឋាន ខណៈសេចក្ដីព្រាងអនុក្រឹត្យទាំងពីរ នឹងដាក់ជូនសម្ដេចប្រមុខរាជរដ្ឋាភិបាល ពិនិត្យ សម្រេច ក្នុងពេលឆាប់ៗខាងមុខ ក្រោយការកែលម្អលើចំណុចខ្លះឱ្យកាន់តែស៊ីជម្រៅ។

ថ្លែងក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ព្រមទាំងបានកោតសរសើរចំពោះការតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើង ដោយគិតគូរយ៉ាងច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺផ្តោតលើការកែទម្រង់ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ជាប្រទេសនីតិរដ្ឋ។

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សេចក្តីព្រាងអនុក្រឹត្យស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មាន៦ជំពូក និង១៤មាត្រា និងមានគោលបំណង ដើម្បីកំណត់ពីទម្រង់ និងព័ត៌មាន ដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទម្រង់លក្ខណៈសម្គាល់ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាការចុះបញ្ជីអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានត្រឹមត្រូវ។
ដោយឡែក សេចក្តីព្រាងអនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន គឺមាន៨ជំពូក និង១៦មាត្រា មានគោលបំណង កំណត់អំពីសមត្ថកិច្ច និងតួនាទីភារកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

បន្ទាប់ពីបានពិនិត្យពិភាក្សាលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសាទរចំពោះសេចក្ដីព្រាងអនុក្រឹត្យទាំងពីរនេះ ពោលគឺក្នុងកិច្ចប្រជុំរយៈពេលជិត ៤ម៉ោង ទទួលបាននូវធាតុចូលជាច្រើន បន្ទាប់ពីមានការវែកញែកទៅលើចំណុចមួយចំនួន ដើម្បី កែសម្រួលឱ្យបានស៊ីជម្រៅ ប្រកបដោយអត្ថន័យងាយយល់ បញ្ចូលទៅក្នុងសេចក្តីព្រាងនៃអនុក្រឹត្យទាំងពីរបន្ថែមទៀត មុននឹងឈានចូលទៅដល់ការសម្រេច និងដាក់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពិនិត្យ និងដឹកនាំការសម្រេច៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក