Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូ​ង​​​វេតូ​ច្បាប់​ចំនួន​៦​​​​​​​តាក់​តែង​​ដោយ​បក្ស​ប្រឆាំង​​

បានផុស

នៅ

ចាប់​តាំង​ពី​​​ទទួល​ភារកិច្ច​​ជា​ប្រធានាធិបតី​​ស្តីទី​​របស់​ប្រទេស​កូរ៉េខាងត្បូង កាល​ពីចុង​ខែធ្នូ​​ឆ្នាំ​២០២៤ លោក​​ Choi Sang-mok បាន​ប្រើ​សិទ្ធិ​វេតូ​​​​​ (បដិសេធ) មិន​​​ចេញ​ក្រឹត្យ​​​​​ដាក់​ឲ្យ​ប្រើប្រាស់​​ច្បាប់​​ចំនួន​៦​ដែល​ដឹក​នាំ​បង្កើត​​ដោយ​​គណបក្ស​ប្រជាជាធិបតេយ្យ ដែល​​​ជា​បក្ស​ប្រឆាំ​ង​​ដ៏​ធំ​​​​។

ប្រធានាធិបតី​ស្តីទីកូរ៉េខាងត្បូង លោក​​ Choi Sang-mok។ Reuter
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​​​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក​​ Choi Sang-mok ដែល​បាន​​​​​កាន់​តួនាទី​ជា​ប្រធានាធិបតីស្តីទី​​​បន្ត​ពី​លោក Han Duck-soo ដែល​ត្រូវ​បាន​សភា​​បោះឆ្នោត​ទម្លាក់​កាល​​ពីថ្ងៃទី​​២៧ខែធ្នូ​ឆ្នាំ​២០២៤ ស្ទើរ​តែ​ត្រូវ​សភា​​​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រ​ជា​ធិបតេយ្យកូរ៉េ (KDP​) ដោយសារ​តែ​លោក​​​អល់​ឯក​ក្នុងការ​តែងតាំង​ចៅក្រម​​តុលាការ​ធម្មនុញ្ញ​តាម​​​​ការ​​​​ស្នើ​របស់​រដ្ឋសភា​​នៅ​ដើម​ខែមករា​។​

​ប៉ុន្តែ​​​​ភាព​ចម្រូង​ចម្រាស​នៃ​ការ​ប៉ង​បោះឆ្នោត​ទម្លាក់​​នេះ​​បាន​​​​បន្ថយ​កម្តៅ​វិញ​ បន្ទាប់​ពី​លោក Choi Sang-mok បានយល់ព្រម​ចេញ​ក្រឹត្យ​តែងតាំង​ចៅ​ក្រម​​​២​រូប​សម្រាប់​​​បំពេញ​ជំនួស​ចៅ​ក្រម​​ដែល​​​​អស់សុពល​ភាព​​ក្នុង​​​​​​​តុលាការ​ធម្មនុញ្ញ​​​​ដែល​​មាន​ចៅក្រម​សរុប​​​​៩រូប​។

​ក្នុង​កិច្ច​ប្រជុំ​​គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ​ប្រធានាធិបតី​ស្តីទីរូបនេះ បានទាមទារឱ្យរដ្ឋសភាពិចារណាឡើងវិញនូវសេចក្តីព្រាងច្បាប់ចំនួនបីដែល​ដឹកនាំ​តាក់​តែង​ឡើង​​ដោយគណបក្សប្រឆាំង ដែលក្នុងនោះមាន​ច្បាប់​មួយស្នើឱ្យអនុម័តសម្ភារៈអប់រំដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ។

​ប្រធានាធិបតី​ស្តីទី Choi Sang-mok បាន​ស្នើ​​ឲ្យ​សភា​​​ពិចារ​​​​​ឡើង​វិញ ដោយភ្ជាប់​ជា​​​មួយ​ការ​ទាមទារ​​ឲ្យ​ការ​រៀបចំ​ច្បាប់​នេះធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​​បក្ស​ទាំងពីរ​​។​

តាម​ការ​​ផ្សាយរបស់​ Yonhap លោក Choi Sang-mok បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«ខ្ញុំ​បានពិនិត្យដោយប្រុងប្រយ័ត្ន​នូវ​អត្ថបទ​​ច្បាប់​ទាំងនេះជាមួយសមាជិកគណៈរដ្ឋមន្ត្រី» ដោយជំរុញឱ្យភាគីគូប្រជែងធ្វើការកែលម្អ និងចូលរួមក្នុងកិច្ចសន្ទនាបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយកាន់តែប្រសើរឡើង។

ចាប់តាំងពីការឡើងកាន់តំណែងជាអ្នកដឹកនាំបណ្តោះអាសន្នកាលពីខែមុនមក លោក Choi បាន​​បដិសេធ​​លើសេចក្តីព្រាងច្បាប់ចំនួនប្រាំមួយ ដែល​តាក់​តែង​រៀប​ចំ​ឡើង​​ដោយគណបក្សប្រឆាំង​។ ក្នុងចំណោម​​​ការ​បដិសេធ​ទាំងនោះ ក៏​រួមទាំងសេចក្តីព្រាងច្បាប់​បង្កើត​ក្រុម​ស៊ើបអង្កេត​ពិសេសចំនួនពីរ ដែលទាក់ទងនឹង​ច្បាប់​អាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម