Connect with us

ព័ត៌មានជាតិ

ចិញ្ចើមផ្លូវក្នុងសង្កាត់ផ្សារដេប៉ូទី ១ រំលោភបំពានដោយ ក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្ត

បានផុស

នៅ

ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​នៅ​កំណាត់​ផ្លូវ​មួយ​ចំនួន​ធំ ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី ១ ត្រូវ​បាន​រំលោភបំពាន​ដោយ​ក្រុម​អ្នក​លក់​គ្រឿងបន្លាស់​រថយន្ត​យក​តាំង​លក់​លើ​ផ្លូវ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​បរិស្ថាន​អនាម័យ តាម​ដង​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង លី ជា​ប្រជាពលរដ្ឋ​ឧស្សាហ៍​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នោះ បាន​លើក​ឡើង​ថា រាល់ថ្ងៃ​លោក​តែងតែ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ផ្សារ​ដេប៉ូ​ដោយ​សង្កេត​ឃើញ​ថា កំណាត់​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​រំលោភបំពាន​ទៅ​ដោយ​ក្រុម​អ្នក​លក់​គ្រឿងបន្លាស់​រថយន្ត ដោយ​ពួកគាត់​យក​គ្រឿងបន្លាស់​រថយន្ត​ចាស់ៗ ទាំង​នោះ មក​គរ​ចោល​លើ​ផ្លូវ​តែម្ដង ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ពេលយប់​ព្រលប់​ផង​ដែរ។

លោក ហាន សុភាព ជា​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ បាន​លើក​ឡើង​ដែរ​ថា កំណាត់​ផ្លូវ​ខ្លះ​ឃើញ​មាន​ការ​គរ​សម្ភារៈ​គ្រឿង​បន្លាស់​របស់​រថយន្ត និង​មាន​ហៀរ​ប្រេងម៉ាស៊ីន​ប្រឡាក់​ផ្លូវ​ថ្នល់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ ពេលខ្លះ​ក៏​រអិល​ដល់​អ្នក​ធ្វើដំណើរ​ផង​ដែរ។

ដោយឡែក លោក ស៊ឹម សុផង់ អភិបាល​ទទួល​បន្ទុក​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល និង​អរគុណ​សម្រាប់​ការ​ផ្ដល់​ព័ត៌មាន ចំពោះ​បញ្ហា​នេះ កម្លាំង​អាជ្ញាធរ​មិន​បាន​ព្រងើយកន្តើយ​នោះ​ឡើយ និង​បាន​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​រំដោះ​ចិញ្ចើម​ផ្លូវ​ក្នុង​តំបន់​មួយ​ចំនួន​ជា​ជំហានៗ ហើយ​បន្ត​ទៀត​នោះ នឹង​ឈាន​ដល់​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នូវ​បញ្ហា​នៅ​ចំណុច​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី ១ នេះ។

ជាមួយ​នេះ អាជ្ញាធរ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​ចិញ្ចើម​ផ្លូវ​ឲ្យ​មាន​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម