Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ សហជីព និងកម្មករ បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋងើប​បះបោរប្រឆាំង​នឹង​រាជរដ្ឋាភិបាលស្របច្បាប់ ដោយពួកគេចាត់ទុកទណ្ឌិត សម រង្ស៊ី ជាជនអគតិ ចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅភ្នំពេញ​បាននិយាយថា «យើងខ្ញុំសូមថ្កោលទោសមេក្លោង​ភេរវករ​ទណ្ឌិត សម រង្ស៊ី និងបក្ខពួកចិញ្ចឹមចិត្តគិតតែចង់បំផ្លាញសេចក្តីសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា»។

លោក​បន្ដ​ថា «ពួកគេព្យាយាមទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមសារជាថ្មី ដោយទង្វើនេះ​គឺជាសកម្មភាពខុសច្បាប់ដែលរាជរដ្ឋាភិបាលចាំបាច់ ត្រូវ​ពន្លឿន​ការ​តាក់តែងច្បាប់ដាក់ក្រុម​ទាំងនេះ ទៅ​ជា​ក្រុមភេរវករ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»។

លោកជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ក្រុមជ្រុលនិយមដែលធ្វើសកម្មភាពទុច្ចរិត ញុះញង់ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងដើម្បីបម្រើ​មហិច្ឆតា​ទុច្ចរិត ក្នុង​ការ​ប៉ុនប៉ងដណ្តើមអំណាចដោយខុសច្បាប់។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានថ្លែងថា «ទណ្ឌិត សម រង្ស៊ី មានចេតនាបំបែកបំបាក់ បំផ្លិចបំផ្លាញប្រទេសកម្ពុជាដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍។ ទង្វើ​យ៉ាង​គឃ្លើន​របស់​ទណ្ឌិតក្បត់ជាតិបីជំនាន់ជាសកម្មភាពបំពានច្បាប់ រំលោភរដ្ឋធម្មនុញ្ញ និងជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់មានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលប្រឈមនឹងការផ្តន្ទាទោស»។

លោក​ប្រឆាំង​ដាច់​ខាត​ ក្រុមឧទ្ទាមក្រៅច្បាប់​ដែល​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្របច្បាប់ និងប្រកាសប្តេជ្ញាចូលរួមការពារសន្តិភាពសម្រាប់ជាតិ និងប្រជាជន ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។

អ្នកស្រី សុត រដ្ឋថាន កម្មការិនីរោងចក្រនៅភ្នំពេញបាននិយាយថា ការអំពាវនាវឱ្យមានការ​ងើប​បះ​បោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល គឺជាចេតនាធ្វើសកម្មភាពប៉ុនប៉ងបង្កើតចលនា​បដិវត្តន៍ពណ៌ ដណ្តើមអំណាចដោយខុសច្បាប់ ហើយកំពុងធ្វើសកម្មភាពបំផ្លាញស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍កម្ពុជាដែលខ្មែរត្រូវរួមគ្នាទប់ស្កាត់ជាដាច់ខាត។

អ្នកស្រីបន្ត​ថា «យើងខ្ញុំជាកម្មកររោងចក្រសូមប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិភាព និងបន្តអភិវឌ្ឍជាតិឱ្យសម្បូររុងរឿងថែមទៀត និងរួមគ្នាប្រឆាំងដាច់ខាតគ្រប់ទង្វើដណ្តើមអំណាចដែលមិនមែនចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា»។

ចំណែក​លោក ថុល សុផាន់ណា អ្នក​នាំ​ពាក្យ​សមាគមសម្ព័ន្ធភាព​ដើម្បីមនុស្សធម៌បានលើកឡើងថា «យើងខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ឈ្មោះ សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឆ្កួត​វង្វេង​ក្នុង​សង្វៀន​នយោបាយ​រហូត​កើត​រោគ​ចិត្ត​ហ៊ាន​អំពាវនាវ និង​ញុះញង់​ឆ្កឹះឆ្កៀល​បំបែក​បំបាក់​សាមគ្គីជាតិ​ដ៏​គ្រោះថ្នាក់បំផុត»។

លោក​បាន​អំពាវ​ដល់​គ្រប់ក្រុមភាគី អ្នកនយោបាយ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស សូម​កុំ​លង់ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬអ្នកនយោបាយណាមួយ ដែលអូសទាញឱ្យខាតបង់ផលប្រយោជន៍ ល្មើសច្បាប់ និងចាត់ទុកបុគ្គលទាំងនោះជាជនបំផ្លាញជាតិ បំផ្លាញសន្តិភាព ដែលច្បាប់មិនគួរត្រូវលើកលែងនោះទេ។

លោក ហេង ម៉េងលី អនុ​ប្រធានសម្ព័ន្ធភាពបណ្ដុំ​សមាគមអង្គការសង្គមស៊ីវិលបានជំរុញ​ឱ្យរាជរដ្ឋាភិបាលបង្កើតច្បាប់ ដើម្បីដាក់ក្រុមជ្រុលនិយមជា «ក្រុមអង្គការភេរវករ»ឱ្យឆាប់ៗ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលនៅតែបន្តប្រព្រឹត្តអំពើ​អសីលធម៌ និងបំពានច្បាប់កម្ពុជា។

លោក​បញ្ជាក់​ថា «យើងខ្ញុំបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ទោះក្នុងតម្លៃណាក៏ដោយ។ សូមអំពាវដល់គ្រប់ក្រុមភាគី គ្រប់សមាជិកនៃគណបក្សនយោបាយ និង​បងប្អូនប្រជាពលរដ្ឋសូមកុំលង់ជឿក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬ​អ្នក​នយោបាយណាមួយ ដែល​អូសទាញ​ឱ្យ​ខាតបង់​ផល​ប្រយោជន៍ជាតិ និងល្មើសច្បាប់»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម