Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថា គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ មិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុលធ្ងន់ធ្ងរខ្លាំង។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងបែបនេះ នៅក្នុងកម្មវិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តដែលគ្មានសំរាម និងសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ថ្លែងបែបនេះ៖« ខ្ញុំសូមបញ្ជាក់ជូនថាថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ។ មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយ​ចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។

រដ្ឋមន្ត្រីបរិស្ថានរូបនេះ វាយតម្លៃថា មូលហេតុដែលគុណភាពខ្យល់នៅប្រទេសជិតខាងមានជាតិពុល បណ្ដាលឱ្យប៉ះពាល់ដល់សុខភាព គឺព្រោះតែបញ្ហាភ្លើងឆេះព្រៃផង និងបណ្ដាលមកពីការប្រើប្រាស់យានយន្ត និងរោងចក្រប្រើប្រាស់ប្រេងកាតផង។

ស្ថិតក្នុងស្ថានភាពខ្យល់កម្ពុជាមានភាពល្អប្រសើរ មិនប៉ះពាល់ផ្លូវដង្ហើមរបស់ពលរដ្ឋ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ចូលរួមថែរក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អបន្តទៀត ដោយមិនត្រូវធ្វើសកម្មភាពណាមួយបណ្ដាលឱ្យប៉ះពាល់គុណភាពខ្យល់ ដូចជា កុំដុតប្លាស្ទិក ព្រោះការដុតប្លាស្ទិកបណ្ដាលឱ្យប៉ះពាល់បរិស្ថាន គុណភាពខ្យល់ ប៉ះពាល់សុខភាព។ លោកបន្ថែមថា ការដុតសំរាម ក៏អាចរាលដាលនាំឱ្យមានបញ្ហាភ្លើងឆេះព្រៃ ដែលហេតុនាំឱ្យមានបញ្ហាខ្យល់ពុលខ្លាំង។

លោក អ៊ាង សុផល្លែត ក៏បានអះអាងថា ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការលើរោងចក្រដែលដុតកម្ទេចក្រណាត់ប៉ះពាល់ដល់បរិស្ថាន និងគុណភាពខ្យល់ និងសុខភាពពលរដ្ឋ។

(រូបថត ស្ដីពីគុណភាពខ្យល់នៅក្នុងប្រទេសថៃ។ រូបថត Reuters)

តាមការចេញផ្សាយរបស់ បញ្ហាខ្យល់ពុលនៅថៃ កាន់តែអាក្រក់ទៅៗហើយ ដល់ថ្នាក់រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឲ្យប្រជាជនធ្វើការពីផ្ទះ ហើយទីក្រុងបាងកក ត្រូវបង្ខំចិត្តបិទសាលារៀនមួយចំនួនទៀតផង។ តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥, រដ្ឋមន្ត្រីសុខាភិបាលថៃលោក Somsak Thepsutin បានជំរុញឲ្យប្រជាជនធ្វើការពីផ្ទះចាប់ពីសប្តាហ៍ក្រោយទៅ ព្រោះថាបច្ចុប្បន្ន គុណភាពខ្យល់ បានឈានដល់កម្រិតគ្រោះថ្នាក់សឹងតែគ្រប់ខេត្តទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម