Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

បានផុស

នៅ

លោក​អភិសន្តិបណ្ឌិត  ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំ ឱ្យអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់ ទប់ស្កាត់ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់នូវអាយុជីវិតប្រជាពលរដ្ឋ ខណៈគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន កាន់តែសាហាវជាងមុន និង​ឱ្យផ្តោតយកចិត្តទុកដាក់កិច្ចការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាពិសេសលើចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំង១៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសលោក អភិ​សន្តិបណ្ឌិត ​អញ្ជើញក្នុង​ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ​ប្រចាំឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះនៅសណ្ឋាគារសុខាភ្នំពេញ។

លោក​អភិសន្តិបណ្ឌិត ស សុខាបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបន្តកើតឡើងជារៀងរាល់ថ្ងៃ និងបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ តាមការវាយតម្លៃផ្ទាល់របស់ឯកឧត្ដម បច្ចុប្បន្ននេះ បរាជ័យ​ភាគ​ច្រើន ​គឺ​ដោយ​សារ​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ រៀងរាល់ថ្ងៃ​នេះ មាន​ការ​កើន​ឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដូច្នេះការកាត់បន្ថយ៥០% ចំនួនលើ១៩៥២នាក់ ក្នុងឆ្នាំ២០២៤នេះ លោក​គិតថា នឹងពិបាក ហើយគ្រោះថ្នាក់ចរាចរណ៍ទៀតសោធ យើងឃើញថា កាន់តែសាហាវជាងមុន បុកបន្តិចបន្តួចស្លាប់ម្តងម្នាក់ ២នាក់យ៉ាងតិច។

ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងថ្មីៗនេះ លើផ្លូវ៦០ម៉ែត្រ ដែលមានទៅដល់ ២ ទៅ៣ករណី ហើយបង្កឱ្យមានអ្នករបួស និងអ្នកបាត់បង់ជីវិតថែមទៀត ។ ការស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដែលបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ទៀតសោធលោក ស សុខា ចាត់ទុកថា ជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ដែលផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។

លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏បានគាំទ្រដល់ការប្តេជ្ញាចិត្តរបស់លោក ឃួង ស្រេង គឺការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាខណ្ឌទាំង១៤ ដែលឯកឧត្តម ចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់។

លោក​បញ្ជាក់ថា ប្រទេសមួយដែលមានសណ្តាប់ធ្នាប់ គឺគេឱ្យតម្លៃមុនគេរួចទៅហើយ ចឹងហើយយើងឃើញថា ដោយសារតែជីវភាព ដោយសារតែក្រពះ ចិញ្ចើមថ្នល់ ឬផ្លូវមួយចំនួន ត្រូវបានរំលោភ ។ សូមឱ្យយើង អង្គុយមើលទាំអស់គ្នា តាមបណ្តាខណ្ឌនីមួយៗ ហើយលើកគម្រោងនេះជារួម ដើម្បីយើងចូលរួមដាក់ថ្នាំឱ្យត្រូវ ព្រោះយន្តការនេះ បើយើងអត់ធ្វើទេ ឆ្នាំ២០៣០ ធ្វើលែងចេញហើយ ជាពិសេសនៅភ្នំពេញ រកតែកន្លែងផ្លូវដើរ ក៏ដើរលែងកើតដែរ មានតែដើរលើថ្នល់”។

ក្នុងសន្និបាតនេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរាយការណ៍ពីដំណើរការនៃអង្គសន្និបាតដែលមានអ្នកចូលរួមជាង១០០០នាក់ ហើយក្នុងដំណើរការនៃអង្គសន្និបាត២ថ្ងៃនេះបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥ និងបានលើកយកប្រធានបទចំនួន៦ មកពិភាក្សា។ អង្គសន្និបាតបានពិនិត្យឃើញថា បញ្ហាប្រឈមសំខាន់លើប្រធានបទ គឺពាក់ព័ន្ធនឹងកត្តាមនុស្ស និងផល់ប្រយោជន៍ឯកជន ដូច្នេះវិធានការចំពោះមុខ ដែលត្រូវរួមគ្នាអនុវត្ត គឺបន្តខិតខំផ្សព្វផ្សាយ និងរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក លើកទឹកចិត្តឱ្យមានការរៀបចំចំណតសាធារណៈ បន្តខិតខំអនុវត្តហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ ចំនួន៣ទន្ទឹមគ្នាចំនួន៣ គឺសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់អ្នកលក់ដូរ។

លោកអភិបាល បានគូសបញ្ជាក់ដែរថា ចំពោះមុខទោះបីកិច្ចការងារនេះ មានភាពស្មុគស្មាញ និងត្រូវប្រឈមមុខ នឹងផលប្រយោជន៍ ឯកជនរបស់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម អង្គភាព និងវិស័យឯកជនមួយចំនួនក្តី ប៉ុន្តែជាច្ឆន្ទៈ និងជាជំហរដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវតែអនុវត្តកិច្ចការងារនេះ ដោយឥតរាថយ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីទាក់ទិន ស្ថានភាពជំងឺអេដស៍នៅកម្ពុជា នៅឆ្នាំ ២០២៥

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ
សន្តិសុខសង្គម៣៥ នាទីutes មុន

នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ គ្រោងបំពាក់​លេខ Hotline 118 នៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីអន្តរាគមន៍ទាន់ពេលវេលា

ម្ទេសខ្មាំង
ព័ត៌មានជាតិ៥១ នាទីutes មុន

សហគមន៍មួយក្នុងខេត្តព្រះវិហារដើរតួសំខាន់ក្នុងការដាំម្ទេសខ្មាំង

ជីវិតកម្សាន្ដ៥៧ នាទីutes មុន

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងការងារ ប្រកាសតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៧ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

សន្តិសុខសង្គម១៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម២០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

Sokha Hotels

ព័ត៌មានពេញនិយម