Connect with us

ព័ត៌មានជាតិ

វត្ត សិលារតនារាម ជាទីកន្លែងទាក់ទាញផ្នែកពុទ្ធចក្រ និងទេសចរមកលេងកម្សាន្ត

បានផុស

នៅ

វត្ត សិលារតនារាម ស្ថិតនៅក្នុងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងជាទីពេញនិយមរបស់ពុទ្ធបរិស័ទដែលធ្វើបុណ្យសន្សំកុសល និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគួរឱ្យទាក់ទាញផ្នែកទេសចរវប្បធម៌ប្រវត្តិសាស្រ្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅវត្ត សិលារតនារាម ហៅវត្ត អង្គរភ្នំខ្លុង ដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីគល់ស្ពានស្រែអំបិលដោយធ្វើដំណើរឆ្ពោះមកកាន់ទីអារាមមួយនេះ។ វត្តអង្គរភ្នំខ្លុង អាចចាត់ទុកថា ទីអារាមដ៏គួរឱ្យចាប់អារម្មណ៍ប្រសិនបើពិនិត្យមើលចាប់តាំងពីខ្លោងទ្វារដល់បរិវេនវត្ត។

ព្រះតំណាងព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កត្តិយសគណៈមហានិកាយ និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង មានសង្ឃដីកាប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ថា វត្តសិលារតនារាម បច្ចុប្បន្នកសាងនៅលើផ្ទៃដីសរុបជិត១០ហិកតា ពោលគឺបង្កើតឡើងនៅខ្ទង់ឆ្នាំ១៩៨០មកម្ល៉េះ។

ព្រះកុសលមង្គល ហេង ប៊ុនសាម បន្តសង្ឃដីកាទៀតថា ពី១សប្តាហ៍ទៅ១សប្តាហ៍ តែងមានពុទ្ធបរិស័ទ ពលរដ្ឋ និងអ្នកទេសចរជិតឆ្ងាយ បន្តអញ្ជើញមកគោរពធ្វើបុណ្យទានសន្សំកុសលគ្មានថ្ងៃលោះឡើយ តាមជំនឿរបស់អស់អ្នកសន្ធាជម្រះថ្លាក្រោមម្លប់ព្រះពុទ្ធនៃយើង។ ក្នុងបរិវេនវត្ត មានជាប្រាសាទបុរណសង់ពីថ្មបាយក្រៀម ប្រាសាទព្រះអង្គធំ រូបចម្លាក់មេទ័ពកងទាហានសម័យអង្គរម្ខាងមានទ័ពប្រមាណ៧៦នាក់ មានអាស្រមជាទីគោរពបូជាទៅតាមជំនឿរៀងៗខ្លួន។

បើតាមសង្ឃដីកាព្រះអង្គ ហេង ប៊ុនសាម ជាលក្ខណៈអំណោយទានតំបន់ជុំវិញវត្ត មានទេសបៃតងខ្ចីស្រស់ ខ្យល់អាកាសបរិសុទ្ធគ្រប់រដូវកាល និងដៃសមុទ្រខៀវស្រងាត់ សម្រាប់ពលរដ្ឋ អ្នកទេសចរ និងពុទ្ធបរិស័ទអាចលំហែកាយាបំបាត់ទុក្ខកង្វល់ផ្សេងៗពីក្នុងខ្លួនបានមួយកម្រិត។

យុវជន លី ហេង និងយុវតី ស្រីនាង ដែលជាពលរដ្ឋរស់នៅក្បែរវត្តអង្គរភ្នំខ្លុង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនស្រដៀងៗគ្នាថា បរិយាកាសនៅក្នុងវត្តពិតជាគួរគាប់ចិត្ត ដោយសារតែមានរូបចម្លាក់បែបបូរណ មានកន្លែងគោរពបូជាផ្នែកព្រះពុទ្ធសាសនា និងខ្យល់អាកាសបរិសុទ្ធស្ងប់ស្ងៀមល្អ ទើបពួកគេតែងមកលំហែនៅទីនេះ បន្ទាប់ពីសិក្សាចប់។

ក្រុមយុវជនទាំង២នាក់ដដែល អះអាងថា ភាគច្រើននៅថ្ងៃចុងសប្តាហ៍ តែមានមនុស្សមកលេងកម្សាន្តច្រើន ដោយចាប់ពីម៉ោង៣រសៀលរហូតដល់៦ល្ងាច។ ពួកគេមកទីនេះ ដើម្បីថតរូបភាពស្អាតៗ រំលឹកមេរៀន និងចូលគោរពបូជាពុទ្ធរូបដែលបារមីស័ក្កសិទ្ធិ។

ដោយឡែកលោក ថាច់ កា ជាពលរដ្ឋខ្មែរក្រោម ខេត្តត្រាវវិញ ប្រទេសវៀតណាម ឱ្យដឹងដែរថា មូលហេតុដែលលោក និងក្រុមគ្រួសារមកលេងទីវត្តអារាមនេះ ក៏ព្រោះពួកគាត់បានមកលេងបងប្អូននៅស្រុកស្រែអំបិល ហើយណែនាំដល់រូបលោកសាកធ្វើបុណ្យទាន រីឯទេសភាពក្នុង និងជុំវិញវត្តមានសភាពស្រស់បំព្រងតែម្តងបានមកហើយចង់មកម្តងទៀត។

លោក ថាច់ កា ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អាចសាកមកលេងកម្សាន្តនៅទីនេះម្តងទៅ២ម្តង ដើម្បីរំសាយទុក្ខកង្វល់ផ្សេងៗបានមួយគ្រា ព្រោះថា ទីវត្តអារាមពិតជាស្អាតខ្លាំងជាងវត្តនានាក្នុងស្រុកស្រែអំបិល។

ចំពោះលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ធ្លាប់លើកឡើងថា មូលដ្ឋានស្រុកមួយកំពុងត្រូវបានគេចាត់ទុកថា មានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍កម្សាន្តបែបលក្ខណៈធម្មជាតិ ដោយមានតំបន់ឆ្នេរសមុទ្រ ព្រៃភ្នំខៀវស្រងាត់ ទឹកជ្រោះ  និងតំបន់ទេសចរណ៍សហគមន៍វប្បធម៌សាសនាប្រពៃណី។ ទាំងរដ្ឋបាលស្រុក មន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍ឯកជន សុទ្ធតែចាប់ដៃគ្នាធ្វើយ៉ាងណាអភិវឌ្ឍន៍តំបន់ទេសចរណ៍ទាំងនោះឱ្យកាន់តែទាក់ទាញបន្ថែមទៀត ក្នុងន័យសំដៅដល់ការលើកកម្ពស់វិស័យ ទេស ចរណ៍ដែលប្រភពសេដ្ឋកិច្ចចំណូលជូនប្រជាសហគមន៍មូលដ្ឋាន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម