ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតរថយន្តឆែក បោះទុន ៥០០ លានដុល្លារ សង់រោងចក្រនៅវៀតណាម
ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបរបស់ប្រទេសឆែក Skoda គ្រោងនឹងបញ្ចប់ការសាងសង់រោងចក្ររបស់ខ្លួនតម្លៃ ៥០០ លានដុល្លារ នៅខេត្ត ក្វាងនិញ នៃប្រទេសវៀតណាម ក្នុងត្រីមាសនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
រោងចក្រ Skoda ដែលមានសមត្ថភាពផលិតរថយន្ត ១២០ ០០០ គ្រឿង/ឆ្នាំ នឹងចាប់ផ្តើមផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង សំដៅលើរថយន្តប្រើឥន្ធនៈ មុនពេលផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនី ដោយក្រុមហ៊ុនមានផែនការនាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារនៅអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Skoda បានចាប់ដៃគូជាមួយក្រុមហ៊ុន Thành Công ដែលជាបណ្ដាញចែកចាយរថយន្ត Hyundai ដែលជាម៉ាករថយន្តដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុន Skoda ដែលបានចាប់ផ្តើមនាំចេញរថយន្តទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣ មើលឃើញសក្តានុពលដ៏សំខាន់នៅក្នុងទីផ្សារ។ នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Skoda ប្រចាំប្រទេសវៀតណាម ឡោក Vũ Mạnh Cường បាននិយាយថា៖ «យើងទទួលស្គាល់ថា Skoda មានឱកាសរីកចម្រើននៅក្នុងវៀតណាម និងអាស៊ី»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា វានឹងត្រូវការពេលវេលាដើម្បីណែនាំផលិតផលខ្លួនដល់អតិថិជន ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ និងស្គាល់ម៉ាកយីហោ។
រោងចក្រ Skoda នៅវៀតណាម ដែលជារោងចក្ររបស់ក្រុមហ៊ុនដំបូងគេនៅអាស៊ីអាគ្នេយ៍ នឹងដំឡើងរថយន្តទាំងមូលក្នុងដំណាក់កាលដំបូងរបស់ខ្លួន ជាមួយនឹងសមាសធាតុនាំចូលសម្រាប់ការដំឡើងក្នុងស្រុក។ ជាមួយនឹងការវិនិយោគនេះ រដ្ឋាភិបាលវៀតណាមបានផ្តល់ការលើកទឹកចិត្តផ្សេងៗ រួមទាំងការគាំទ្រការជួលដី និងការសាងសង់លំនៅឋានរបស់កម្មករ ដោយយោងទៅលើការផ្តោតរបស់ក្រុមហ៊ុន Skoda លើបច្ចេកវិទ្យាខ្ពស់ និងវិទ្យាសាស្ត្រនវានុវត្តន៍។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា Skoda នឹងប្រឈមមុខនឹងការប្រកួតប្រជែងពីម៉ាករថយន្តពីក្រុមហ៊ុននៃប្រទេសផ្សេងៗទៀត រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន ព្រមទាំងក្រុមហ៊ុនផលិតរថយន្តវៀតណាមផ្ទាល់ VinFast ដែលក្រុមហ៊ុនទាំងនេះបានសង់ចំណែកទីផ្សាររបស់ខ្លួនរឹងមាំរួចហើយ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់