Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលAWA ព្រលែងក្រពើភ្នំចូលបឹងធម្មជាតិជាង៧០ក្បាលក្នុងរយៈពេល២ឆ្នាំ

បានផុស

នៅ

មជ្ឈមណ្ឌល Angkor Wildlife & Aquarium បានបង្កាត់ពូជ និងព្រលែងសត្វក្រពើភ្នំចូលបឹងធម្មជាតិវិញ​ចំនួន៧១ក្បាលរាប់ចាប់តាំងពីឆ្នាំ២០២២មកក្នុងគោលដៅបង្កើនចំនួនសត្វនេះឱ្យកើនឡើងវិញ។

សត្វក្រពើភ្នំជាប្រភេទសត្វរស់នៅក្នុងទឹកសាបដែលមានមាឌធំល្មម ហើយមានដុះទ្រនុងឆ្អឹងនៅខាងក្រោយក្បាលរបស់វា។ ចំណីរបស់វាមានដូចជា ពស់ កង្កែប ត្រី ហើយវាកម្រស៊ីចំណីជាសត្វធំៗណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានផ្នែកប្រតិបត្តិ និងទីផ្សារនៃមជ្ឈមណ្ឌល Angkor Wildlife & Aquarium លោក អុល វណ្ណដា បានឱ្យអ្នកសារព័ត៌មានដឹងថា សត្វក្រពើដែលបានព្រលែងចូលបឹងធម្មជាតិនោះត្រូវបានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីធានាពីការអភិរក្ស។

លោក អុល វណ្ណដា៖ «យើងព្រលែងនៅព្រៃអភិរក្សសៀមប៉ាងដែលយើងមានទំនាក់ទំនងល្អនៅខាងហ្នឹង ហើយក៏ជាកម្មវិធីដែលពាក់ព័ន្ធជាមួយយើងខ្លាំងនៅកន្លែងហ្នឹងដោយសារតែនៅទីនោះយើងមាន Ranger ការពារព្រៃហ្នឹងអ៊ីចឹងព្រលែងពួកក្រពើទៅទីហ្នឹងវិញគឺមានសុវត្ថិភាព»។

ទោះជាយ៉ាងណាក្នុងការព្រលែងទៅដំបូងៗគឺពុំមានការកើនឡើងសត្វក្រពើភ្នំនោះទេហើយបន្ទាប់ពីតាមដានគឺឃើញថាពងក្រពើភ្នំត្រូវបានយាយីពីសត្វត្រកួតដែលតែងតែចូលទៅលួចស៊ីពងសត្វទាំងនោះ។

លោកបន្ថែមថា៖ «ពេលយើងដាក់កាម៉េរ៉ាយប់បានយើងដឹងថាឱ្យតែពេលក្រពើចេញពីសំបុកគឺសត្វត្រកួតវាចូលទៅស៊ីពងក្រពើហ្នឹងម្ដងមួយៗចឹងគឺចំនួនអត់កើនឡើងសោះអ៊ីចឹងគេមានវិធីសាស្ត្រគឺដាក់ចំណីតាមផ្លុវឱ្យត្រកួតហ្នឹងវាស៊ីឆ្អែតៗទៅវាលែងទៅរកពងក្រពើទៀតហើយ»។

លោកបន្ថែមថាមជ្ឈមណ្ឌលទៅមុខទៀតក៏នឹងធ្វើការអភិរក្សសត្វអណ្ដើកហ្លួងដើម្បីព្រលែងចូលបឹងធម្មជាតិវិញផងដែរ។

គួរឱ្យដឹងថាសត្វក្រពើភ្នំត្រូវបានគេចាត់ចូលជាប្រភេទសត្វដែលជិតផុតពូជ។ ពីដើមឡើយវាមាននៅពាសពេញតំបន់ទំនាបកណ្តាលអាស៊ីអាគ្នេយ៍ នៅតាមទីជម្រកតំបន់ដីសើម។ សត្វក្រពើភ្នំដែលធំពេញរូបរាងជាទូទៅមានប្រវែងមិនលើសពី ៣,៥ ម ទេ។ សត្វក្រពើភ្នំស៊ីចំណីដែលជាសត្វតូចៗដូចជា ពស់ កង្កែប ត្រី ហើយវាកម្រស៊ីចំណីជាសត្វធំៗណាស់។ សត្វក្រពើភ្នំអាចមានពងមួយសំបុកចាប់ពី ១១ ទៅ ២៦ គ្រាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម